Yoon Suk-yeol

អតីតស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ខែ
អតីតស្ត្រីទីមួយរបស់ប្រទេសកូរ៉េខាងត្បូង លោកស្រី Kim Keon-hee ត្រូវបានចាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ខែ ពីបទទទួលយកសំណូកជាទំនិញដ៏ប្រណីត ប៉ុន្តែត្រូវបានលើកលែងពីបទចោទប្រកាន់ចំនួនផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

ចៅក្រមលោក Woo In-sung នៃតុលាការកណ្តាលទីក្រុងសេអ៊ូល បានសម្រេចកាត់ទោសឲ្យលោកស្រី Kom Keon-hee ជាប់ពន្ធនាគារ ២០ខែពីបទពុករលួយ។ ការចោទប្រកាន់នេះត្រូវបានកើតឡើងបន្ទាប់ពីលោកស្រី Kim បានទទួលយកសំណូកពីព្រះវិហារកាតូលិមួយ ក្នុងទម្រង់ជាអំណោយប្រណីតៗ រួមទាំងកាបូបម៉ាក Chanel និងខ្សែក Graff ជាដើម។

តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Kim ត្រូវបានលើកលែងពីការចោទប្រកាន់ពីបទរៀបចំភាគហ៊ុន និងរំលោភច្បាប់ហិរញ្ញវត្ថុក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ កន្លងមករដ្ឋអាជ្ញាកូរ៉េខាងត្បូង ធ្លាប់បានស្នើសុំឲ្យមានការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់ទោសទាំងនេះ។

ជម្រាបជូនផងដែរថា អតីតប្រធានាធិបតី លោក Yoon Suk-yeol ដែលជាស្វាមីរបស់លោកស្រី Kim កន្លងមកធ្លាប់ត្រូវបានរដ្ឋអាជ្ញាស្នើឲ្យមានការកាត់ទោសប្រហារជីវិតសម្រាប់ការដាក់ចេញច្បាប់អាជ្ញាសឹករបស់លោកនៅក្នុងខែធ្នូ ឆ្នាំ២០២៤។ តុលាការត្រូវបានគេរំពឹងថានឹងចេញសាលក្រមចុងក្រោយរបស់ខ្លួន នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ៕​

The post អតីតស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ខែ appeared first on .

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ទាមទារឲ្យមានការកាត់ទោសប្រហារជីវិតលើអតីតប្រធានាធិបតីលោក Yoon
រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែមករា បានស្នើឲ្យមានការកាត់ទោសប្រហារជីវិតទៅលើអតីតប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករបស់លោក កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងភាពវឹកវរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Yoon បានបង្កឲ្យមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស បន្ទាប់ពីការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកភ្លាមៗ ក្រោមហេតុផលការពារសន្តិសុខជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងរបស់លោកនេះបានបរាជ័យ ហើយលោកបានក្លាយជាប្រធានាធិបតីដែលកំពុងកាន់អំណាចដំបូងគេរបស់ប្រទេស ដែលត្រូវបានចាប់ខ្លួន។

យ៉ាងណាមិញ ការកាត់ក្តីព្រហ្មទណ្ឌរបស់លោក Yoon ចំពោះការបះបោរ ការរំលោភអំណាច និងបទល្មើសផ្សេងទៀតដែលទាក់ទងទៅនឹងការដាក់ចេញច្បាប់អាជ្ញាសឹកនេះ បានឈានដល់ទីបញ្ចប់នៅថ្ងៃទី១៣ ខែមករាកន្លងទៅនេះ បន្ទាប់ពីដំណើរការនីតិវិធីរយៈពេល ១១ម៉ោង ។

ទន្ទឹមនឹងនេះ​ រដ្ឋអាជ្ញាបានចោទប្រកាន់លោក Yoon ថាជាមេខ្លោងនៃការបះបោរ ហើយមិនគួរមានការបន្ធូរបន្ថយណាមួយនៅក្នុងការដាក់ទោសលោកនោះឡើយ ហើយការកាត់ទោសត្រូវតែដាក់ឲ្យធ្ងន់ធ្ងរបំផុត។

ជម្រាបជូនផងដែរថា តុលាការកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅក្នុងសំណុំរឿងនេះ នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

The post រដ្ឋអាជ្ញាកូរ៉េខាងត្បូង ទាមទារឲ្យមានការកាត់ទោសប្រហារជីវិតលើអតីតប្រធានាធិបតីលោក Yoon appeared first on .

អតីតប្រធានាធិបតី លោក Yoon Suk-yeol ត្រូវតុលាការកូរ៉េខាងត្បូង ចេញ​ដីកា​ចាប់ខ្លួនម្តងទៀត
តុលាការកូរ៉េខាងត្បូង បានចេញ​ដីកា​ចាប់ខ្លួនអតីតប្រធានាធិបតី​ លោក Yoon Suk-yeol ពាក់ព័ន្ធទៅនឹងការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក ហើយឥឡូវនេះ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងជាលើកទីពីរ ពោលគឺនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមស៊ើបអង្កេតពិសេសព្យាយាមចាប់ឃាត់ខ្លួនលោកសារជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ចៅក្រមជាន់ខ្ពស់លោក Nam Se-jin នៃតុលាការកណ្តាលក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួន លោក Yoon Suk-yeol នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ តាមសំណើរបស់រដ្ឋអាជ្ញាពិសេស Cho Eun-seok ជុំវិញការព្រួយបារម្ភថា អតីតប្រធានាធិបតីរូបនេះអាច “បំផ្លាញភស្តុតាង”។

គួរឲ្យដឹងផងដែរថា អតីតប្រធានាធិបតីវ័យ ៦៤ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមការកាត់ទោសពីបទបះបោរ ហើយត្រូវបានស្នើសុំឲ្យបង្ហាញខ្លួននៅក្នុងតុលាការ នាពេលថ្មីៗនេះ ដើម្បីបដិសេធនូវការចោទប្រកាន់មួយចំនួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ហាក់មិនបានអើពើទៅនឹងការកោះហៅជាច្រើនសារពីរដ្ឋអាជ្ញាពិសេសនោះឡើយ មុនពេលឈានដល់ការស្វែងរកដីកាចាប់ខ្លួនអតីតមេដឹកនាំរូបនេះ តែម្តង។

លោក Yoon កំពុងប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន រួមទាំងការសមគំនិតក្នុងការប្រព្រឹត្តការបះបោរ ដែលទោសធ្ងន់បំផុត អាចឈានដល់ការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។

ជម្រាបជូនផងដែរថា នេះជាលើកទី២ ហើយដែលលោក Yoon ត្រូវបានចាប់ខ្លួន បន្ទាប់ពីការចាប់ខ្លួនលើកទី១ ត្រូវបានធ្វើឡើងនៅក្នុងខែមករា នៅពេលដែលលោកកំពុងកាន់តំណែងជាប្រធានាធិបតី នៅឡើយ។ ក្រោយមកតុលាការក៏បានសម្រេចដោះលែងលោក ឲ្យនៅក្រៅឃុំវិញ នៅក្នុងខែមីនា៕

The post អតីតប្រធានាធិបតី លោក Yoon Suk-yeol ត្រូវតុលាការកូរ៉េខាងត្បូង ចេញ​ដីកា​ចាប់ខ្លួនម្តងទៀត appeared first on .

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk-yeol
រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង បានស្នើឲ្យតុលាការចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk-yeol ពីបទចោទប្រកាន់ថា លោកមិនបានអើពើទៅនឹងការកោះហៅរបស់ប៉ូលីស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

លោក Cho Eun-suk ប្រធានក្រុមព្រះរាជអាជ្ញាពិសេសដែលទទួលស៊ើបអង្កេតលើ លោក Yoon បានស្នើសុំតុលាការក្រុង Seoul Central District កាលពីថ្ងៃទី២៥ ខែមិថុនា ដើម្បីអនុម័តដីកាចាប់ខ្លួនអតីតប្រធានាធិបតី ដោយចោទប្រកាន់ថា លោក Yoon មិនអើពើនឹងការកោះហៅរបស់ប៉ូលីស បន្ទាប់ពីមានការស៊ើបអង្កេតពិសេសមួយ ដែលត្រូវបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា។

យោងតាមតំណាងអយ្យការ បានបង្ហាញឲ្យដឹងថា ការខកខានរបស់លោក Yoon ក្នុងការអនុលោមតាមដីកាកោះហៅ ក៏ដូចជាការបដិសេធរបស់លោក ក្នុងការអនុលោមតាមការកោះហៅផ្សេងទៀត នៅថ្ងៃទី១២ ខែមិថុនា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា លោកមិនមានចេតនាឆ្លើយតប ទៅនឹងការកោះហៅណាមួយផ្សេងទៀត នាពេលខាងមុខនោះទេ។ ក្រោយ​ពី​ទទួល​យក​សំណុំ​រឿង​នេះ​ពី​ប៉ូលិស​ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា តំណាង​អយ្យការ​បាន​សុំ​ដីកាចាប់​ខ្លួន ដើម្បី​រក្សា​ការ​បន្ត​ការ​ស៊ើប​អង្កេត ទៅលើលោក Yoon ។

យ៉ាងណាមិញ តុលាការ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើដីកាចាប់ខ្លួនលោក Yoon នៅថ្ងៃនេះ។ ព្រះរាជអាជ្ញា លោក Park Ji-young មកពីក្រុមអយ្យការបាននិយាយថា ៖”យើងនឹងប្រកាសពីដីកាឆាប់ខ្លួនលោក Yoon ភ្លាមៗ ប្រសិនបើតុលាការយល់ព្រម”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមមេធាវីរបស់លោក Yoon នៅថ្ងៃនេះ បានចោទប្រកាន់ចំណាត់ការរបស់ក្រុមព្រះរាជអាជ្ញាក្នុងការស្នើសុំដីកាចាប់ខ្លួនថាជារឿងខុសច្បាប់ គ្មានវិជ្ជាជីវៈ និងរំលោភសិទ្ធិការពារក្តី។ មេធាវីបន្តអះអាងទៀតថា លោក Yoon នៅមិនទាន់ទទួលបានដីកាពីអយ្យការណាមួយទេ រហូតមកដល់ពេលនេះ។

គួរឲ្យដឹងថា លោក Yoon ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​ឃុំ​ខ្លួន​រយៈពេល ៥២ថ្ងៃ​តាម​ដីកា​របស់​តុលាការ។ លោកត្រូវបានដកចេញពីតំណែងជាប្រធានាធិបតី ដោយតុលាការធម្មនុញ្ញ កាលពីខែមេសា ហើយកំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាចទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក។

ជាមួយគ្នានេះ ភរិយា​របស់​លោក Yoon ​គឺ​អតីត​ជំទាវ​ទី​១ លោកស្រី Kim Keon-hee ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​ដែរ។ នៅថ្ងៃទី២៤ ខែមិថុនា សាកលវិទ្យាល័យរបស់លោកស្រី បានសម្រេចដកហូតសញ្ញាបត្រអនុបណ្ឌិតរបស់លោកស្រី បន្ទាប់ពីមានការចោទប្រកាន់ពីបទចម្បងនិក្ខេបបទ៕

The post រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk-yeol appeared first on .

ទីបំផុត លោក Yoon Suk-yeol ប្រកាសដើរចេញពីបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសចាកចេញពីគណបក្សអំណាចប្រជាជន (PPP) បន្ទាប់ពីបេក្ខភាពប្រធានាធិបតីរបស់បក្សកំពុងកាន់អំណាចរូបនេះ ហាក់គ្មានសង្ឃឹមក្នុងការប្រកួតប្រជែង ទៅនឹងបេក្ខភាពរបស់បក្សប្រឆាំង នៅមុនការបោះឆ្នោតត្រូវធ្វើឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Yoon បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Facebook របស់ខ្លួនៅថ្ងៃទី១៧ ខែឧសភានេះថា ៖” ខ្ញុំនឹងចាកចេញពីគណបក្សអំណាចប្រជាជន (PPP) ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំដើម្បីការពារសេរីភាពរបស់ប្រទេស។ សូមគាំទ្របេក្ខភាពដល់បេក្ខភាព PPP ថ្មី គឺលោក Kim Moon-soo ហើយសូមឲ្យប្រាដកថាអ្នកទាំងអស់គ្នានឹងចូលរួមបោះឆ្នោត។ រាល់ការបោះឆ្នោតរបស់អ្នក គឺជាផ្លូវឆ្ពោះទៅរកការការពារសេរីភាព អធិបតេយ្យភាព និងភាពរុងរឿងរបស់ប្រទេស”។

គួរឲ្យដឹងថា លោក Kim Moon-soo កំពុងឈរឈ្មោះឲ្យគណបក្សកំពុងកាន់អំណាច PPP នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែមិថុនាខាងមុខ។ ជុំវិញការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Yoon ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញជុំវិញការចោទប្រកាន់ទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក។

រម្លឹកផងដែរថា ការប្រកាសចេញច្បាប់អាជ្ញាសឹករបស់លោក Yoon នៅខែធ្នូ ឆ្នាំ២០២៤ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់បក្ស PPP ដែលកំពុងកាន់អំណាច ដោយសមាជិក PPP ថ្មីៗនេះបានអំពាវនាវឱ្យលោក Yoon ចាកចេញពីគណបក្ស ដើម្បីប្រមូលផ្តុំការគាំទ្រឡើងវិញ។

ជម្រាបជូនផងដែរថា បេក្ខភាពថ្មីរបស់ PPP លោក Kim Moon-soo កំពុង​តាម​ពីក្រោយ​គូប្រជែង​របស់​លោក គឺ​បេក្ខជន​មកគណបក្ស​ប្រជាធិបតេយ្យ​ លោក Lee Jae-myung នៅក្នុងការ​ស្ទង់មតិក្រៅផ្លូវការមួយ។ យោងតាមការស្ទង់មតិដែលចេញផ្សាយដោយ Gallup Korea នៅថ្ងៃទី១៦ ខែឧសភា អ្នកបោះឆ្នោតប្រហែល ២៩% គឺបានប្រកាសគាំទ្រលោក Kim និង ៥១% ប្រកាសគាំទ្រលោក Lee ៕

The post ទីបំផុត លោក Yoon Suk-yeol ប្រកាសដើរចេញពីបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង appeared first on .

ទីបំផុត តុលាការធម្មនុញ្ញកូរ៉េខាងត្បូង សម្រេចបណ្តេញលោក Yoon ចេញពីតំណែងប្រធានាធិបតីផ្លូវការ
តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាត្បូង បានសម្រេចជា​ឯកច្ឆន្ទហើយ​ ក្នុងការដកលោក Yoon Suk Yeol ចេញពីតំណែងជាប្រធានាធិបតីផ្លូវការ នៅថ្ងៃសុក្រ ទី៤ ខែមេសានេះ ពោលគឺត្រឹមពេលប៉ុន្មានខែ បន្ទាប់ពីលោកត្រូវបានរងការចោទប្រកាន់ដោយសមាជិកសភា ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីឆ្នាំមុន ដែលបង្កឲ្យមានវិបត្តិនយោបាយដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រធានចៅក្រមស្តីទីនៃតុលាការធម្មនុញ្ញកូរ៉េខាងត្បូង លោក Moon Hyung-bae បាននិយាយថា លោក Yoon បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាប្រធានាធិបតី ជាមួយនឹងការប្រកាសចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូរបស់លោក ដោយធ្វើសកម្មភាពហួសពីអំណាចដែលរដ្ឋធម្មនុញ្ញផ្តល់ឲ្យ។ លោក Moon ថែមទាំងបានពិពណ៌នាសកម្មភាពរបស់លោក Yoon ថាជា “បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យ” ទៀតផង។

មិនតែប៉ុណ្ណោះ លោក Moon ក៏បានបន្ថែមទៀតថា ៖”លោក Yoon បានប្រព្រឹត្តអំពើក្បត់យ៉ាងធ្ងន់ធ្ងរនៃការជឿទុកចិត្តរបស់ប្រជាជនដែលជាសមាជិកអធិបតេយ្យនៃសាធារណរដ្ឋប្រជាធិបតេយ្យ ហើយការប្រកាសច្បាប់អាជ្ញាសឹករបស់លោក បានបង្កើតភាពវឹកវរនៅក្នុងគ្រប់វិស័យនៃសង្គម សេដ្ឋកិច្ច គោលនយោបាយការបរទេស”។

គួរឲ្យដឹងផងដែរថា ជាមួយនឹងការដកតំណែងរបស់លោក Yoon នេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវធ្វើឡើងក្នុងរយ:ពេល ៦០ថ្ងៃបន្ទាប់ នេះបើយោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។

ជម្រាបជូនថា នាយករដ្ឋមន្ត្រី លោក Han Duck-soo នឹងបន្តធ្វើជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូងដដែល រហូតដល់ប្រធានាធិបតីថ្មី ចូលកាន់តំណែង៕

The post ទីបំផុត តុលាការធម្មនុញ្ញកូរ៉េខាងត្បូង សម្រេចបណ្តេញលោក Yoon ចេញពីតំណែងប្រធានាធិបតីផ្លូវការ appeared first on .

ទីបំផុត ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវបានចោទប្រកាន់ពីបទបះបោរ
រដ្ឋអាជ្ញាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករាកន្លងទៅ​ បានសម្រេចចោទប្រកាន់ទៅលើប្រធានាធិបតី លោក Yoon Suk-yeol (យ៉ូន ស៊ុកយ៉ុល) ជាផ្លូវការ ពីបទដឹកនាំការបះបោរ ដោយការដាក់ចេញច្បាប់អាជ្ញាសឹករយ:ពេលខ្លី កាលពីដើមខែធ្នូកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានប្រកាសថា ពួកគេនឹងបន្តឃុំខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon ជាបណ្តោះអាសន្នសិន ដោយនឹងរង់ចាំការសម្រេចផ្សេងៗ នៅពេលក្រោយទៀត។

នេះ​ជា​លើក​ដំបូងមិនធ្លាប់មាន​ដែល​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង កំពុង​កាន់អំណាចត្រូវ​បាន​រងការចោទ​ប្រកាន់បែបនេះ។ ស្របពេលលោក Han Min-soo អ្នក​នាំពាក្យ​របស់គណបក្សប្រឆាំង បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​នេះ​ និងបាននិយាយថា ៖”​ការ​ដាក់​ទណ្ឌកម្ម​សម្រាប់​មេដឹកនាំ​ដែលដឹកនាំការប៉ះបោរ នៅ​ទី​បំផុត​បាន​ចាប់ផ្តើម​ហើយ​”​។

គួរឲ្យដឹងថា ការបះបោរគឺជាទោសឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួនដែលប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចលើកលែងបាន ដោយនឹងត្រូវ​ផ្តន្ទាទោស​ឲ្យជាប់គុក​អស់​មួយជីវិត ឬ​អាចឈានដល់ការប្រហារជីវិតថែមទៀតផង បើទោះបីជាទោសប្រហារជីវិតមិនត្រូវបានអនុវត្តនៅកូរ៉េខាងត្បូងអស់រយ:ពេលជាច្រើន​ទសវត្ស​មកហើយក្តី។

ជម្រាបជូនថា ប្រធានាធិបតី លោក Yoon ដែលត្រូវបានព្យួរតំណែងចាប់តាំងពីមានការបោទប្រកាន់ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក ត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់លោក នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៥ ខែមករា បន្ទាប់ពីបដិសេធការកោះហៅម្តងហើយម្តងទៀតសម្រាប់ការចូលខ្លួនផ្តល់ចម្លើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងលោក Yoon និងមេធាវីរបស់លោក បានប្រកែកនៅក្នុងសវនាការរបស់តុលាការធម្មនុញ្ញកាលពីសប្តាហ៍មុនថា លោកមិនដែលមានបំណងចង់ដាក់ច្បាប់អាជ្ញាសឹកពេញលេញនោះទេ ប៉ុន្តែគ្រាន់តែមើលឃើញថាវិធានការនេះជាការព្រមានដើម្បីបំបែកភាពជាប់គាំងនយោបាយប៉ុណ្ណោះ៕

The post ទីបំផុត ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវបានចោទប្រកាន់ពីបទបះបោរ appeared first on .

ទីបំផុត ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោយគេចវេសដីកាតុលាការជាច្រើនលើក
យោងតាមក្រុមស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងងនៅថ្ងៃពុធ ទី១៥ ខែមករានេះថា ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីព្យាយាមគេចវេសពីដីកាតុលាការជាច្រើនលើក ក្នុងការចូលខ្លួនសារភាពទោសជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Yoon ដែលត្រូវបានចោទប្រកាន់ ពីបទបះបោរជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ខ្លួនកាលពីខែមុន បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េដែលត្រូវបានចាប់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុមអ្នកស៊ើបអង្កេតដែលកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon បានបញ្ជាក់ថា មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះ ជាលើកទី២។

បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​អស់ពេលប៉ុន្មាន​ម៉ោង​ក្រោយមក អាជ្ញាធរ​បាន​ប្រកាស​ថា លោក Yoon ត្រូវ​បាន​ចាប់​ខ្លួន ហើយ​មេដឹកនាំ​ដែល​រង​ការ​ចោទ​ប្រកាន់​រូបនេះ ក៏បាន​បញ្ចេញនូវ​សារ​ជាវីដេអូមួយ​ដែល​ត្រូវបាន​ថត​ទុក​ជា​មុនផងដែរ។

នៅក្នុងសារនោះ លោក Yoon បាននិយាយថា ៖”ខ្ញុំបានសម្រេចចិត្តប្រគល់ខ្លួនទៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ”។ មេដឹកនាំរូបនេះបានបន្ថែមទៀតថា លោកនឹងមិនទទួលយកភាពស្របច្បាប់នៃការស៊ើបអង្កេតនេះឡើយ ប៉ុន្តែកំពុងអនុវត្តតាម ដើម្បីការពារការបង្ហូរឈាមជាអកុសលណាមួយ។

ជម្រាបជូនផងដែរថា លោក Yoon អាច​ប្រឈម​នឹង​ការ​កាត់ទោស​ប្រហារជីវិត ឬ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត ប្រសិនបើ​​ត្រូវ​បាន​រក​ឃើញ​ថា​លោកពិតជាមាន​កំហុស​ក្នុង​ការ​បះបោរពិតមែននោះ៕

The post ទីបំផុត ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោយគេចវេសដីកាតុលាការជាច្រើនលើក appeared first on .

តុលាការរបស់ប្រទេសកូរ៉េខាងត្បូង សម្រេចចេញដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol
តុលាការរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានអនុញ្ញាតឲ្យចេញដីកាចាប់ខ្លួន ប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ក្រោយចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានលើអំណាច បន្ទាប់ពីបានដាក់ចេញច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីពេលកន្លងទៅ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្រ្តហើយដែលមេដឹកនាំកំពុងកាន់អំណាច ត្រូវប្រឈមមុខនឹងដីកាចាប់ខ្លួនរបស់តុលាការបែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន UPI។

យោងតាមការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានបង្ហាញឲ្យដឹងថា ដីកាចាប់ខ្លួនលោក Yoon ត្រូវតែអនុវត្តក្នុងរយៈពេលប្រាំពីរថ្ងៃ លុះត្រាតែមានការពន្យារពេលណាមួយបន្ថែមទៀត។ លោក Yoon ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ក្រុង​សេអ៊ូល​។

ក្រុមស៊ើបអង្កេតរួមគ្នាមួយ ដោយរួមមានសមាជិកមកពីការិយាល័យប្រឆាំងអំពើពុករលួយរបស់ប៉ូលីស និងក្រសួងការពារជាតិ បានបញ្ជាឲ្យឃុំខ្លួន លោក Yoon បន្ទាប់ពីលោកមិនបានអើពើនឹងដីកាកោះពីមុនចំនួនបីលើករួចមកហើយ ដើម្បីចូលខ្លួនសាកសួរពាក់ព័ន្ធនឹងការប្រកាសចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។

គួរឲ្យដឹងថា លោក Yoon នៅតែស្ថិតក្នុងតំណែងបន្ទាប់ពីត្រូវបានចោទប្រកាន់ដោយសមាជិកសភាក្នុងការប៉ុនប៉ងដកតំណែងជាលើកទីពីរ នៅថ្ងៃទី១៤ ខែធ្នូ ដោយរង់ចាំការសម្រេចចិត្តចុងក្រោយរបស់តុលាការធម្មនុញ្ញថាតើត្រូវបញ្ចប់តំណែងប្រធានាធិបតីរបស់លោក Yoon ឬមួយត្រូវស្តារតំណែងរបស់លោកឡើងវិញ ក្នុងរយៈពេល ១៨០ថ្ងៃទៀត។

ជម្រាបជូនថា បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង​បោះឆ្នោត ២០៤​ ទល់នឹង ៨៥ លោក Yoon ត្រូវ​បាន​ជំនួស​ដោយ​នាយក​រដ្ឋមន្ត្រី Han Duck-soo ក្នុងនាមជា​ប្រធានាធិបតី​ស្តីទី។ ប៉ុន្តែក្រោយមក លោក Han ត្រូវ​បាន​ដក​ចេញ​ពី​តំណែងវិញ ​កាល​ពី​ថ្ងៃ​សុក្រ និងត្រូវបានជំនួសដោយរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Choi Sang-mok៕

The post តុលាការរបស់ប្រទេសកូរ៉េខាងត្បូង សម្រេចចេញដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol appeared first on .

លោក Yoon Suk Yeol ប្រកាសប្តេជ្ញាតស៊ូដល់ទីបញ្ចប់ ក្រោយត្រូវសភាអនុម័តដកតំណែងប្រធានាធិបតី
សភារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានសម្រេចបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីលោក Yoon Suk Yeol ជាផ្លូវការហើយ បន្ទាប់ពីរងការចោទប្រកាន់ពីបទបះបោរជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូដែលបង្កឲ្យមានភាពចលាចលនយោបាយដ៏ធំ នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការបោះឆ្នោតលើសំណើដកតំណែងរបស់លោក ​Yoon នេះ ហាក់ទទួលបានសម្លេងគាំទ្រច្រើនលើសលប់រហូតដល់ទៅ ២០៤សម្លេង ខណ:មានត្រឹមតែ ៨៥សម្លេងប៉ុណ្ណោះ ដែលប្រឆាំង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Yoon បានចេញមុខនិយាយថា ៖”ទោះបីជាខ្ញុំកំពុងឈប់ពីតំណែងនៅពេលនេះក៏ដោយ ប៉ុន្តែដំណើរដែលខ្ញុំបានដើរជាមួយប្រជាជនក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ នឹងមិនត្រូវបានបញ្ឈប់ឡើយ ហើយយើងនឹងឆ្ពោះទៅអនាគតជាមួយគ្នា។ ខ្ញុំនឹងមិនបោះបង់ចោលឡើយ “។

គួរឲ្យផងដែរថា បច្ចុប្បន្នតំណែងរបស់លោក Yoon នឹងត្រូវ​ព្យួរ​ទុកសិន រហូតដល់តុលាការធម្មនុញ្ញនឹងសម្រេចជាថ្មីថាតើត្រូវដកតំណែងនៅពេលណាមួយ ក្នុងរយៈពេលប្រាំមួយខែខាងមុខ។ ប្រសិន​បើ​តុលាការធម្មនុញ្ញ សម្រេចលើការដកតំណែងនេះ លោក Yoon នឹងត្រូវបាត់បង់តួនាទីជាប្រធានាធិបតីភ្លាម ហើយការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីថ្មីនឹងត្រូវធ្វើឡើងនៅរយ:ពេល ៦០ថ្ងៃបន្ទាប់។

ជម្រាបជូនផងដែរថា នាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលត្រូវបានតែងតាំងដោយ លោក Yoon ផ្ទាល់ នឹងក្លាយជាប្រធានាធិបតីស្តីទី ខណៈពេលដែលលោក Yoon នៅតែអាចបន្តអង្គុយនៅក្នុងការិយាល័យប្រធានាធិបតីបានដដែល ប៉ុន្តែនឹងគ្មានសិទ្ធិអំណាចអ្វីនោះឡើយ៕

The post លោក Yoon Suk Yeol ប្រកាសប្តេជ្ញាតស៊ូដល់ទីបញ្ចប់ ក្រោយត្រូវសភាអនុម័តដកតំណែងប្រធានាធិបតី appeared first on .