ទីបំផុត លោក Yoon Suk-yeol ប្រកាសដើរចេញពីបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង

អន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសចាកចេញពីគណបក្សអំណាចប្រជាជន (PPP) បន្ទាប់ពីបេក្ខភាពប្រធានាធិបតីរបស់បក្សកំពុងកាន់អំណាចរូបនេះ ហាក់គ្មានសង្ឃឹមក្នុងការប្រកួតប្រជែង ទៅនឹងបេក្ខភាពរបស់បក្សប្រឆាំង នៅមុនការបោះឆ្នោតត្រូវធ្វើឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yoon បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Facebook របស់ខ្លួនៅថ្ងៃទី១៧ ខែឧសភានេះថា ៖” ខ្ញុំនឹងចាកចេញពីគណបក្សអំណាចប្រជាជន (PPP) ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំដើម្បីការពារសេរីភាពរបស់ប្រទេស។ សូមគាំទ្របេក្ខភាពដល់បេក្ខភាព PPP ថ្មី គឺលោក Kim Moon-soo ហើយសូមឲ្យប្រាដកថាអ្នកទាំងអស់គ្នានឹងចូលរួមបោះឆ្នោត។ រាល់ការបោះឆ្នោតរបស់អ្នក គឺជាផ្លូវឆ្ពោះទៅរកការការពារសេរីភាព អធិបតេយ្យភាព និងភាពរុងរឿងរបស់ប្រទេស”។

គួរឲ្យដឹងថា លោក Kim Moon-soo កំពុងឈរឈ្មោះឲ្យគណបក្សកំពុងកាន់អំណាច PPP នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែមិថុនាខាងមុខ។ ជុំវិញការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Yoon ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញជុំវិញការចោទប្រកាន់ទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក។

រម្លឹកផងដែរថា ការប្រកាសចេញច្បាប់អាជ្ញាសឹករបស់លោក Yoon នៅខែធ្នូ ឆ្នាំ២០២៤ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់បក្ស PPP ដែលកំពុងកាន់អំណាច ដោយសមាជិក PPP ថ្មីៗនេះបានអំពាវនាវឱ្យលោក Yoon ចាកចេញពីគណបក្ស ដើម្បីប្រមូលផ្តុំការគាំទ្រឡើងវិញ។

ជម្រាបជូនផងដែរថា បេក្ខភាពថ្មីរបស់ PPP លោក Kim Moon-soo កំពុង​តាម​ពីក្រោយ​គូប្រជែង​របស់​លោក គឺ​បេក្ខជន​មកគណបក្ស​ប្រជាធិបតេយ្យ​ លោក Lee Jae-myung នៅក្នុងការ​ស្ទង់មតិក្រៅផ្លូវការមួយ។ យោងតាមការស្ទង់មតិដែលចេញផ្សាយដោយ Gallup Korea នៅថ្ងៃទី១៦ ខែឧសភា អ្នកបោះឆ្នោតប្រហែល ២៩% គឺបានប្រកាសគាំទ្រលោក Kim និង ៥១% ប្រកាសគាំទ្រលោក Lee ៕