ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយមដោយបានទាក់ទាញភ្ញៀវទេសចរ

Uncategorized កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយមដោយបានទាក់ទាញភ្ញៀវទេសចរបានប្រមាណ២៨.៤០% នៃភ្ញៀវសរុប ដែលភាគច្រើនបានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្ត ដូចជាតំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិសហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។

បើតាមឯកឧត្ដមរដ្ឋមន្រ្តី ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តនិងគ្រប់គោលដៅទេសចរណ៍ទាំងអស់ពង្រឹងការអនុវត្តតាមប្រសាសន៍ក្រើនរំលឹករបស់សម្តេចតេជោការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានសុវត្ថិភាពទេសចរណ៍ដោយត្រូវសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរាជធានីខេត្ត៕