ម្ចាស់បទ ស្នេហ៍ក្នុងសុបិន នី សាលឿន បានទទួលមរណភាពនៅថ្ងៃនេះ

Uncategorized កម្សាន្ត

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អតីតតារាចម្រៀងខ្មែរនាយសមុទ្រក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន បានទទួលមរណភាព ក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពិរោះៗជាច្រើនបទ ដែលប្រជាជនខ្មែរនៅតែស្តាប់រហូតដល់សព្វថ្ងៃ ដូជាបទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ, ដងស្ទឹងឡូវ៉ែល , ស្នេហ៍ក្នុងសុបិន និង បទបងស្រឡាញ់តែអូនជាដើម។