បងប្អូនក្រុងសៀមរាបច្រើនកុះករ ចូលរួមរត់ដើម្បីមនុស្សធម៌ជាមួយសាយ ថវិកាទទួលបាន ជាង៤០ម៉ឺនដុល្លារ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សាយ បានមកដល់ក្រុងសៀមរាប ក្នុងបេសកកម្ម “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីពេទ្យកុមារអង្គរ ដែលកំពុងធ្វើសកម្មភាពព្យាបាលកុមារដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការមកដល់ខេត្តសៀមរាបនេះ ជាខេត្តដែលមន្ទីរពេទ្យកុមារអង្គរស្ថិតនៅ ដូច្នេះហើយ សាយ ត្រូវបានអបអរសាទរនិងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកានេះថវិកាដែលរៃអង្គាសបានមានទឹកប្រាក់សរុបចំនួន៤០៥៥៧៩ដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនទៅកាន់មន្ទីពេទ្យកុមារអង្គរ។ 

សំរាប់ការបរិច្ចាគលើABA App : 000 320 555 (Angkor Hospital for Children Limited) 

Wing : 03206872 (AHC Patient Contributions)

#សសយក#រត់ដើម្បីសប្បុរសធម៌ជាមួយសាយ#រត់ដើម្បីកុមារកម្ពុជា

#UYFC #RUNWITHSAI #SaiRunCharityKH