ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezosកើនប្រាក់ចំណេញក្នុងត្រីមាសទី២

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្ស របស់មហាសេដ្ឋីប្រាក់ពាន់លានសញ្ជាតិអាមេរិកលោក Jeff Bezosបានកើនឡើងប្រាក់ចំណេញយ៉ាងច្រើន ដោយសារតែការលក់ទំនិញរបស់ក្រុមហ៊ុនមានការកើនឡើងនៅក្នុងត្រីមាសទី២នេះ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងត្រីមាសទី២នេះ​ ការលក់របស់ក្រុមហ៊ុនបានកើនឡើងដល់ទៅ ១១%ឬកើនឡើងប្រមាណ​ ១៣៤,៤ពាន់លានដុល្លារអាមេរិក ខណៈកាលពីពេលដូចគ្នាកាលពីឆ្នាំ ២០២២ ក្រុមហ៊ុននេះអាចលក់បានប្រមាណ ១២១,២ពាន់លានដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazonបានកើនឡើងពី ៥២%ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាភាគហ៊ុនបច្ចេកវិទ្យាមួយក្តាប់តូច ដែលជួយអោយទីផ្សារកាន់តែកើនឡើងនៅឆ្នាំនេះ។

ជាមួយគ្នានោះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ដោយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣នេះ ប្រាក់ចំណូលសុទ្ធមានចំនួនប្រមាណ ៦,៧ពាន់លានដុល្លារ ខណៈកាលពីក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២កន្លងទៅ ក្រុមហ៊ុនខាតបង់ប្រាក់ចំណូលសុទ្ធរបស់ខ្លួនដល់ទៅ ២ពាន់លានដុល្លារឯណោះ។

ដោយឡែក ក្រុមហ៊ុន Amazon បាននិយាយថាខ្លួននឹងរំពឹងក្នុងការលក់នៅត្រីមាសទីបីរបស់ខ្លួននឹងកើនឡើងចន្លោះពី 9% ទៅ 13% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំទៅ៕