បើទោះបីជាពេលបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ហាក់កំពុងមានការរង្គោះរង្គើ ដោយសារតែវិធានាការពន្ធរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនពិភពលោក ក៏ដូចជាប្រាក់រូពីចុះថោកក៏ដោយ ប៉ុន្តែចំនួនមហាសេដ្ឋីសរុបនៅក្នុងប្រទេស មានការកើនឡើងដល់ទៅ ២០៥ នាក់ ជាមួយនឹងការកាន់កាប់ទ្រព្យសម្បត្តិសរុបប្រមាណ ៩៤១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

ក្នុងចំណោមនោះ មហាសេដ្ឋីដែលមានដាច់គេទាំង១០ របស់ឥណ្ឌា មានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាប្រមាណ ៣៣៧ពាន់លានដុល្លារ ពោលគឺលើសពីមួយភាគបីនៃចំនួនសរុប ប៉ុន្តែបានធ្លាក់ចុះអស់ប្រមាណ ៥៦ពាន់លានដុល្លារធៀបនឹងឆ្នាំមុន។
គួរឲ្យដឹងផងដែរថា ស្ថាបនិកក្រុមហ៊ុន Reliance Industries លោក Mukesh Ambani នៅតែបន្តនាំមុខគេក្នុងបញ្ជី អមដោយកំពូលអ្នកមានៗរបស់ឥណ្ឌាផ្សេងទៀតដូចជា លោក Gautam Adani, លោកស្រី Savitri Jindal និងលោក Shiv Nadar ជាដើម។
យ៉ាងណាមិញ ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗទាំង១០ របស់ប្រទេសឥណ្ឌា ដែលចេញផ្សាយទស្សនាវដ្តី Forbes នៅក្នុងឆ្នាំ២០២៥ នេះ៖
១. Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុប ៩២,៥ពាន់លានដុល្លារ
២. Gautam Adani ប្រធានក្រុមហ៊ុន Adani Group មានទ្រព្យសម្បត្តិសរុប ៥៦,៣ពាន់លានដុល្លារ
៣. Savitri Jindal ប្រធានក្រុមហ៊ុន O.P. Jindal Group មានទ្រព្យសម្បត្តិសរុប ៣៥,៥ពាន់លានដុល្លារ
៤. Shiv Nadar ប្រធានក្រុមហ៊ុន HCL Technologiesមានទ្រព្យសម្បត្តិសរុប ៣៤,៥ពាន់លានដុល្លារ
៥. Dilip Shanghvi ស្ថាបនិកក្រុមហ៊ុន Sun Pharmaceuticalsមានទ្រព្យសម្បត្តិសរុប ២៤,៩ពាន់លានដុល្លារ
៦. Cyrus Poonawalla ប្រធានក្រុមហ៊ុន Cyrus Poonawalla Group មានទ្រព្យសម្បត្តិសរុប ២៣,១ពាន់លានដុល្លារ
៧. Kumar Birla ប្រធានក្រុមហ៊ុន Aditya Birla Group មានទ្រព្យសម្បត្តិសរុប ២០,៩ពាន់លានដុល្លារ
៨. Lakshmi Mittal ប្រធានក្រុមហ៊ុន ArcelorMittal មានទ្រព្យសម្បត្តិសរុប ១៩,២ពាន់លានដុល្លារ
៩. Radhakishan Damani ស្ថាបនិកក្រុមហ៊ុន Dmart មានទ្រព្យសម្បត្តិសរុប ១៥,៤ពាន់លានដុល្លារ
១០. Kushal Pal Singh ប្រធានក្រុមហ៊ុន DLF មានទ្រព្យសម្បត្តិសរុប ១៤,៥ពាន់លានដុល្លារ៕

