បុរី ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសជាងម៉ៅការច្រើនក្រុម បើកប្រាក់មួយសប្តាហ៍ម្ដង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៦ ខែឧសភានេះ បានប្រកាសជ្រើសរើសជាងម៉ៅការ ជាច្រើនក្រុម ផ្នែកជាងបូករៀបបូក ហើយនឹងផ្តល់អត្ថប្រយោជន៍បើកលុយ មួយសប្តាហ៍ម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន ៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។

ចំពោះដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី១៦ ខែឧសភានេះ ក្រុមហ៊ុនលក់បានសរុបចំនួន 5,563 ផ្ទះ, បានបញ្ចប់សរុប 3,386ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះ។ ប្លង់ផ្ទះនិងអង្ករ ក្រុមហ៊ុនបានផ្ដល់ជូនអតិថិជន ជារៀងរាល់ខែ ដូចដែលបានបង្ហាញ លើផេកផ្លូវការ របស់ក្រុមហ៊ុន។

ចំពោះទីតាំងបម្រើការងារគឺនៅចន្លោះស្ពានទី៩ និង ទី១០ ផ្លូវជាតិលេខ៦A (Google maps) https://maps.app.goo.gl/zvFijjEF7xHL4U3W7។ ព័ត៌មានលម្អិតសូមទំនាក់ទំនងតេលេក្រាម  https://t.me/rady079 ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 1)014705034, 2)0963361013, 3)0883358137។