មន្ទីរពេទ្យឯកជនឈានមុខគេពីរ ចាប់ដៃសហការដើម្បីផ្តល់បទពិសោធន៍ថ្មីក្នុងការថែទាំអតិថិជន និងពង្រឹងវិស័យសុខាភិបាលក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2025 – មន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដែលប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការនូវភាពជាដៃគូ ក្នុងគោលបំណងពង្រឹងវិស័យសុខាភិបាល និងជម្រុញការសហការរវាងស្ថាប័ន ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រនេះ មានការចូលរួមពីគណៈធិបតី លោកវេជ្ជបណ្ឌិត Gareth Shalley ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និងលោក Emerson M. Mar ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អឃីតកោះពេជ្រ ព្រមទាំងក្រុមការងារនៃមន្ទីរពេទ្យទាំងសងខាងផងដែរ។

លោកវេជ្ជបណ្ឌិត Gareth Shalley បានមានប្រសាសន៍ថា “ការប្រកាសភាពជាដៃគូក្នុងថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីបេសកកម្មរួមគ្នារវាងមន្ទីរពេទ្យទាំងពីរ។ ការចាប់ដៃគ្នាជាមួយមន្ទីរពេទ្យអឃីតកោះពេជ្រ គឺជាការបើកទំព័រថ្មីដ៏សំខាន់មួយនៃវិស័យសុខាភិបាលក្នុងស្រុក។

លោកប្រធាននាយកប្រតិបត្តិ​ Emerson M. Mar ក៏បានបន្ថែមថា “តាមរយៈភាពជាដៃគូនេះ យើងអាចប្រមូលផ្សំភាពខ្លាំងរួមជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា បង្កើតបានជាបណ្តាញសុខាភិបាលមួយដ៏ធំធូលាយ និងរួមបញ្ចូលគ្នា”។ លោកបានបន្តថា “ការសហការនេះ អាចពង្រីកវិសាលភាពសេវាសុខាភិបាលដែលមានលក្ខណៈទំនើប រួមជាមួយការចែកចាយចំនេះដឹង និងការអនុវត្តល្អៗក្នុងវិស័យវេជ្ជសាស្រ្ត ព្រមទាំងផ្តល់អត្ថប្រយោជន៏ពិសេសដល់អតិថិជនជាសមាជិកក្នុងគោលបំណងបង្កើនទាំងភាពងាយស្រួល និងគុណតម្លៃនៃសេវាថែទាំសុខភាព។

ក្នុងនោះផងដែរ ដើម្បីអបអរសាទរនូវកិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យទាំងពីរក៏បានដាក់បង្ហាញជាផ្លូវការនៃកាតសមាជិក ដែលកាត​សមាជិកនេះមាន​ពីរប្រភេទ គឺកាតសមាជិកផ្លាទីនីម និងកាតសមាជិក​ប្រាក់។ ប្រភេទនៃកាតនីមួយៗ ផ្តល់នូវអត្ថប្រយោជន៍ពិសេស ដែលអាចប្រើប្រាស់បានទាំងនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រ រួមជាមួយអត្ថប្រយោជន៏ពីដៃគូសហការផ្សេងៗទៀត។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់:

០៨១​ ៨១១ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩ (មន្ទីរពេទ្យអន្តរជាតិ អរៀនដា)

០១២​ ៣២២ ០២៥ / ០៨៦ ៩៩៩ ៥២៨ / ០៩៨ ៩៤១ ៧៥៨ (មន្ទីរពេទ្យ អឃីតកោះពេជ្រ)