មហាសេដ្ឋី Elon Musk បង្ហើបថានឹងលែងចំណាយលុយច្រើនលើនយោបាយទៀតហើយ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បាននិយាយថា លោននឹងចំណាយលុយតិចជាងមុនលើសកម្មភាពនយោបាយ បន្ទាប់ពីបានចំណាយទឹកប្រាក់អស់ជាង ២៩០លានដុល្លារ សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បាននិយាយប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា នៅឯខាងក្រៅវេទិកាសេដ្ឋកិច្ចកាតា ថា ៖” ខ្ញុំនឹងកាត់បន្ថយយ៉ាងច្រើនលើការចំណាយផ្នែកនយោបាយ នាពេលខាងមុខ។ ខ្ញុំគិតថាខ្ញុំបានចំណាយគ្រប់គ្រាន់ហើយ។ ខ្ញុំនឹងនៅតែបន្តចំណាយលើនយោបាយនាពេលអនាគត​ប្រសិនបើមានហេតុផលល្អ។ ប៉ុន្តេក្នុងពេលឥឡូវនេះ វាគ្មានហេតុផលណាមួយដែលខ្ញុំត្រូវចំណាយទៀតនោះឡើយ”។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីបានចំណាយទឹកប្រាក់អស់ប្រមាណជាង ២៩០លានដុល្លារ ដល់យុទ្ធនាការរបស់ប្រធានាធិបតីលោក ត្រាំ ហើយ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ ក៏បានចំណាយលុយផ្ទាល់ខ្លួនជាង ២០លានដុល្លារផ្សេងទៀត ដើម្បីគាំទ្រដល់ការបោះឆ្នោតជ្រើសរើសចៅក្រមតុលាការកំពូលប្រចាំរដ្ឋ Wisconsin ដែលបានទទួលរងការបរាជ័យ ផងដែរ។

ជម្រាបជូនថា លោក Musk ក៏បានលាឈប់ពីតួនាទីជាទីប្រឹក្សារដ្ឋាភិបាលពេញម៉ោងហើយផងដែរ បន្ទាប់ពីបានដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) អស់រយ:ពេលជាច្រើនខែ ដើម្បីងាកមកផ្តោតលើពេលវេលាក្នុងការដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួន រួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែ៕