ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រា គឺ Trump Media & Technology Group គ្រោងនឹងរៃអង្គាសទឹកប្រាក់ឲ្យបានចំនួនប្រហែល ៣ពាន់លានដុល្លារ ដើម្បីចំណាយលើការយករូបិយប័ណ្ណគ្រីបតូធំៗ ដូចជា Bitcoin ជាដើម។

យោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃទី២៦ ខែឧសភាថា ក្រុមហ៊ុន Trump Media មានគោលបំណងរៃអង្គាសទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ តាមរយ:ការបង្កើនភាគហ៊ុនថ្មី និង ១ពាន់លានដុល្លារបន្ថែមទៀត តាមរយ:ការលក់មូលបត្របំណុល។
គួរឲ្យដឹងថា Trump Media & Technology Group ដែលជាក្រុមហ៊ុនមេបង្កើតបណ្តាញសង្គម Truth Social នៅក្នុងមួយរយ:ពេលចុងក្រោយនេះ បាននិងកំពុងស្វែងរកការវិនិយោគថ្មីៗបន្ថែមទៀត ជាមួយនឹងការទិញយកទ្រព្យសកម្មឌីជីថល ក្នុងគោលបំណងធ្វើពិពីធកម្មទៅក្នុងសេវាកម្មហិរញ្ញវត្ថុ។
ជម្រាបជូនថា កាលពីខែមុន Trump Media បានឈានដល់កិច្ចព្រមព្រៀងធំៗមួយចំនួន ដើម្បីចាប់ផ្តើមវិនិយោគលើកការលក់ផលិតរាយផ្សេងៗ រួមទាំងការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ដែលស្របតាមគោលនយោបាយAmerica First របស់លោក ដូណាល់ ត្រាំ៕

