ក្រុមហ៊ុនបណ្តាញសង្គមលោក ត្រាំ គ្រោង​កៀរគរ​លុយ ៣ពាន់លានដុល្លារ វិនិយោគលើកាក់គ្រីបតូ

អន្តរជាតិ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រា គឺ Trump Media & Technology Group គ្រោងនឹងរៃអង្គាសទឹកប្រាក់ឲ្យបានចំនួនប្រហែល ៣ពាន់លានដុល្លារ ដើម្បីចំណាយលើការយករូបិយប័ណ្ណគ្រីបតូធំៗ ដូចជា Bitcoin ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃទី២៦ ខែឧសភាថា ក្រុមហ៊ុន Trump Media មានគោលបំណង​រៃអង្គាស​ទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ តាមរយ:ការបង្កើនភាគហ៊ុនថ្មី និង ១ពាន់លានដុល្លារបន្ថែមទៀត តាមរយ:ការលក់មូលបត្របំណុល។

គួរឲ្យដឹងថា Trump Media & Technology Group ដែលជាក្រុមហ៊ុនមេបង្កើតបណ្តាញសង្គម Truth Social នៅក្នុងមួយរយ:ពេលចុងក្រោយនេះ បាននិងកំពុងស្វែងរកការវិនិយោគថ្មីៗបន្ថែមទៀត ជាមួយនឹងការទិញយកទ្រព្យសកម្មឌីជីថល ក្នុងគោលបំណងធ្វើពិពីធកម្មទៅក្នុងសេវាកម្មហិរញ្ញវត្ថុ។

ជម្រាបជូនថា កាលពីខែមុន Trump Media បានឈានដល់កិច្ចព្រមព្រៀងធំៗមួយចំនួន ដើម្បីចាប់ផ្តើមវិនិយោគលើកការលក់ផលិតរាយផ្សេងៗ រួមទាំងការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ដែលស្របតាមគោលនយោបាយAmerica First របស់លោក ដូណាល់ ត្រាំ៕