Starbucks ប្រកាសរើសអ្នកបើកហោះយន្តហោះឯកជន ដោយហ៊ានឲ្យប្រាក់ឈ្នួលដល់រាប់សែនដុល្លារ

អន្តរជាតិ

Starbucks ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនខ្សែសង្វាក់ហាងកាហ្វេដ៏ល្បីល្បាញបំផុតរបស់ពិភពលោកលោក កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសអ្នកបើកយន្តហោះឯកជន ដោយ​ហ៊ាន​ផ្តល់ប្រាក់ខែដល់ទៅរាប់សែនដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថាក្រុមហ៊ុន Starbucks ដែលមានមូលដ្ឋាននៅទីក្រុង Seattle នេះ កំពុងប្រកាសផ្តល់ប្រាក់ខែចន្លោះពី ២០៧ ០០០ដុល្លារ ដល់ ៣៦០ ៣០០ដុល្លារ សម្រាប់អ្នកបើកយន្តហោះឯកជនរបស់ខ្លួន ដោយអាស្រ័យទៅលើបទពិសោធការងារ។ យោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថាការផ្តល់ជូនរបស់ក្រុមហ៊ុន Starbucks នេះ ក៏លើសពីប្រាក់ឈ្នួល ដែលអ្នកបើកយន្តហោះទូទៅទទួលបាន ដោយជាមធ្យមទទួលបានត្រឹម ២៨០ ០០០ដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន Starbucks ក៏បានបញ្ជាក់ទៀតផងដែរថា បេក្ខជនទាំងអស់ដែលចាប់អារម្មណ៍លើការងារនេះ គួរតែមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ជាមួយនឹងការបើកយន្តហោះសរុបឲ្យបាន ៥ ០០០ ម៉ោង និងមានបទពិសោធហោះហើយយ៉ាងតិច ៥ឆ្នាំ។

ជម្រាបជូនផងដែរថា ពាក់ព័ន្ធទៅនឹងមុខតំណែងជាអ្នកបើកបរយន្តហោះឯកជននេះ​ គឺសម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំជនខ្ពស់របស់ក្រុមហ៊ុន ក៏ដូចជាឯកអគ្គរដ្ឋទូតរបស់ Starbucks ដើម្បីបំពេញការងារទាំងក្នុង និងក្រៅប្រទេស៕