ឱកាសមកដល់ហើយសម្រាប់ប្អូនៗ សិស្សនិស្សិត! ក្រុមហ៊ុនផលិតសំបកកង់ Sailun ខ្មែរ កំពុងជ្រើសរើសបុគ្គលិក អ្នកហាត់ការ (Intern) គ្រប់ផ្នែកចំនួន ២០ នាក់

សង្គម​ និង​សេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា​ឆ្នាំ ២០២៥ នេះក្រុមហ៊ុនផលិតសំបកកង់ Sailun ខ្មែរបានប្រកាសជ្រើសរើសបុគ្គលិក អ្នកហាត់ការ (Internee) គ្រប់ផ្នែកចំនួន ២០ នាក់ ដើម្បីផ្តល់ឱកាសការងារដល់យុវជន យុវនារី សិស្សនិស្សិតគ្រប់ជំនាញ អាចមកបំពេញការងារនៅក្នុងក្រុមហ៊ុន PIC TIRE Co., Ltd. ជាក្រុមហ៊ុនផលិតសំបកកង់ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរ បន្ថែមទៅដោយបច្ចកវិទ្យាទំនើប មានគុណភាពល្អ និងទទួលបានការគាំទ្រទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រសិនបើប្អូនៗចាប់អារម្មណ៍អាចទំនាក់ទំនងដាក់ពាក្យតាមលេខទូរសព្ទគឺ 0974444128 ។

សូមជម្រាបថា សៃលុន ជារោងចក្រផលិតសំបកកង់ទំនើប និងដំបូងគេបំផុតនៅកម្ពុជា ចែកចាយផ្ដាច់មុខដោយ ក្រុមហ៊ុន PIC TIRE Co., Ltd. ។ រោងចក្រផលិតសំបកកង់សៃលុន – Sailun នៅកម្ពុជាបានគ្រោង នឹងស្រូបទាញកៅស៊ូជាតិ ១០ ម៉ឺនតោន/ឆ្នាំ (សម្រាប់ឆ្នាំ 2025) ផ្តល់ឱកាសការងារជាង ៤ ពាន់កន្លែង និងកំពុងបន្តរជ្រើសរើសបន្ថែម ជាមួយសមត្ថភាពផលិតសំបកកង់តូច-ធំ រហូតដល់ ២២ លានកង់ក្នុងមួយឆ្នាំ ជាមួយទុនវិនិយោគរហូតដល់ ១ពាន់លានដុល្លារលើផ្ទៃដីប្រមាណជាង ១២០ ហិចតា នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។ កាន់តែពិសេស សម្រាប់អតិថិជនដែលបានប្រើប្រាស់សំបកកង់សៃលុននៅកម្ពុជា ចាប់ពីដើមឆ្នាំ ២០២៥ នឹងចូលរួមតាមរយៈការទិញសំបកកង់សៃលុននឹងចូលរួមបរិច្ចាគថវិកាទៅមន្ទីរពេទ្យគន្ធបុប្ផា 400៛ ក្នុងមួយគ្រាប់ (មួយសំបកកង់) ទៀតផងដែរ៕