កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៥ នេះក្រុមហ៊ុនផលិតសំបកកង់ Sailun ខ្មែរបានប្រកាសជ្រើសរើសបុគ្គលិក អ្នកហាត់ការ (Internee) គ្រប់ផ្នែកចំនួន ២០ នាក់ ដើម្បីផ្តល់ឱកាសការងារដល់យុវជន យុវនារី សិស្សនិស្សិតគ្រប់ជំនាញ អាចមកបំពេញការងារនៅក្នុងក្រុមហ៊ុន PIC TIRE Co., Ltd. ជាក្រុមហ៊ុនផលិតសំបកកង់ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរ បន្ថែមទៅដោយបច្ចកវិទ្យាទំនើប មានគុណភាពល្អ និងទទួលបានការគាំទ្រទូទាំងប្រទេសកម្ពុជា។
ប្រសិនបើប្អូនៗចាប់អារម្មណ៍អាចទំនាក់ទំនងដាក់ពាក្យតាមលេខទូរសព្ទគឺ 0974444128 ។

សូមជម្រាបថា សៃលុន ជារោងចក្រផលិតសំបកកង់ទំនើប និងដំបូងគេបំផុតនៅកម្ពុជា ចែកចាយផ្ដាច់មុខដោយ ក្រុមហ៊ុន PIC TIRE Co., Ltd. ។ រោងចក្រផលិតសំបកកង់សៃលុន – Sailun នៅកម្ពុជាបានគ្រោង នឹងស្រូបទាញកៅស៊ូជាតិ ១០ ម៉ឺនតោន/ឆ្នាំ (សម្រាប់ឆ្នាំ 2025) ផ្តល់ឱកាសការងារជាង ៤ ពាន់កន្លែង និងកំពុងបន្តរជ្រើសរើសបន្ថែម ជាមួយសមត្ថភាពផលិតសំបកកង់តូច-ធំ រហូតដល់ ២២ លានកង់ក្នុងមួយឆ្នាំ ជាមួយទុនវិនិយោគរហូតដល់ ១ពាន់លានដុល្លារលើផ្ទៃដីប្រមាណជាង ១២០ ហិចតា នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។ កាន់តែពិសេស សម្រាប់អតិថិជនដែលបានប្រើប្រាស់សំបកកង់សៃលុននៅកម្ពុជា ចាប់ពីដើមឆ្នាំ ២០២៥ នឹងចូលរួមតាមរយៈការទិញសំបកកង់សៃលុននឹងចូលរួមបរិច្ចាគថវិកាទៅមន្ទីរពេទ្យគន្ធបុប្ផា 400៛ ក្នុងមួយគ្រាប់ (មួយសំបកកង់) ទៀតផងដែរ៕






