OpenAI បង្កើតមូលនិធិតម្លៃ ៥០លានដុល្លារ គាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ

អន្តរជាតិ

ក្រុមហ៊ុនបញ្ញាសិប្បនិមិត្តលំដាប់កំពូលរបស់ពិភពលោក OpenAI បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងចាប់ផ្តើមមូលនិធិតម្លៃ ៥០លានដុល្លារដើម្បីគាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ និងសហគមន៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិនេះគឺជាសកម្មភាពដំបូងបំផុតមួយ បន្ទាប់ពីរបាយការណ៍ស្តីពីការណែនាំគណៈកម្មាការមិនស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងតាំងពីក្នុងខែមេសា ដើម្បីណែនាំកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់ OpenAI ។

OpenAI បាននឹងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកែលម្អរចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីបន្តបង្កើនដើមទុនដ៏ច្រើនដែលត្រូវការដើម្បីរក្សាបាននូវការប្រកួតប្រជែងក្នុងវិស័យ AI សម្រាប់បម្រើប្រយោជន៍សាធារណៈ។

មិនតែប៉ុណ្ណោះ​ OpenAI បាននិយាយទៀតថា មូលនិធិនេះនឹងជួយសម្រួលដល់ភាពជាដៃគូក្នុងការអនុវត្ត AI នៅក្នុងវិស័យធំៗដូចជាការអប់រំ ឱកាសសេដ្ឋកិច្ច ការរៀបចំសហគមន៍ និងការថែទាំសុខភាព។ វាក៏នឹងគាំទ្រការស្រាវជ្រាវ និងការច្នៃប្រឌិតដែលដឹកនាំដោយសហគមន៍ដែលផ្តោតលើការប្រើប្រាស់ AI សម្រាប់ជាប្រយោជន៍សាធារណៈផងដែរ៕​