អ្នកនយោបាយថៃ លោក Pita ទទូចឲ្យថៃ និងកម្ពុជា ជ្រើសយកសន្តិភាព ជាជាងប្រយុទ្ធគ្នា

អន្តរជាតិ

អ្នកនយោបាយដ៏មានប្រជាប្រិយ និងជាអ្នកគាំទ្រប្រជាធិបតេយ្យរបស់ប្រទេសថៃ លោក Pita Limjaroenrat កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកកិច្ចពិភាក្សា ដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តរវាងកម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Pita បានបន្ថែមទៀតថា រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ អាចនឹងជ្រើសរើសយកការប្រយុទ្ធគ្នា ប៉ុន្តែគឺវិស័យឯកជន និងកម្មករទៅវិញទេ ដែលនឹងទទួលរងនូវផលវិបាក។

មិនតែប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ទៅលើការបង្ហោះសារមួយលើបណ្តាញសង្គម LinkedIn លោក Pita បានសរសេរថា៖” នេះជាសង្គ្រាមដែលយើងទាំងអស់គ្នាមិនអាចទទួលយកបាន ហើយក៏មិនគួរត្រូវបានចាប់ឲ្យអូសចូលដែរ។ សូមឲ្យយើងជ្រើសរើសយកសន្តិភាព ដោយមានមនសិការ មិនមែនដោយសារតែយើងត្រូវបានគេបង្ខំនោះទេ”។

ជម្រាបជូនផងដែរថា ចាប់តាំងពីមានការប៉ះទង្គិចប្រដាប់អាវុធមក ប្រទេសមហាអំណាច រួមទាំងស្ថាប័នអន្តរជាតិធំៗ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយ រវាងភាគីកម្ពុជា និងថៃ៕​