ក្រុមប៉ូលីសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ បានស្លាប់ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារ នៅផ្សារមួយកន្លែងក្នុងទីក្រុងបាងកក របស់ថៃ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមលោក Charin Gopatta ស្នងការរងនៃការិយាល័យប៉ូលីសថៃ បាននិយាយប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានទាំងខ្មាន់កាំភ្លើងផងដែរ ដែលបានបាញ់សម្លាប់ខ្លួនឯង។
យ៉ាងណា នៅក្នុងសេចក្តីសេចក្តីថ្លែងការណ៍នោះ ប៉ូលីសថៃ បាននិយាយថា ៖” ក្រុមប៉ូលីសកំពុងបន្តស៊ើបអង្កេតអត្តសញ្ញាណរបស់ជនបង្ករ និងមូលហេតុនៃឧប្បត្តិហេតុនេះ”។
សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្តទៀតថាមនុស្ស ៥នាក់ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នោះ គឺជាសន្តិសុខនៅផ្សារ Or Tor Kor Market ក្នុងតំបន់ Chatuchak ទីក្រុងបាងកក៕

