តម្រូវការខ្ពស់ពេក! តម្លៃរថយន្ត Xiaomi YU7 មួយតឹក កើនឡើងលើសតម្លៃរថយន្តថ្មី ជាង ៨​ពាន់ដុល្លារ

អន្តរជាតិ

រថយន្ត SUV អគ្គិសនីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi គឺម៉ូដែល YU7 បច្ចុប្បន្នកំពុងត្រូវបានដាក់លក់បន្ត នៅក្នុងប្រទេសចិន ៦០ ០០០យ៉ន់ (៨ ៣៥០ដុល្លារ) លើសពីតម្លៃរថយន្តថ្មី ដែលកំណត់ឡើងដោយក្រុមហ៊ុន ដោយសារតែតម្រូវការច្រើនលើសលប់ និងការផ្តល់ជូនមានកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

YU7 គឺជារថយន្តអគ្គិសនីទីពីរ របស់ក្រុមហ៊ុន Xiaomi បន្ទាប់ពីម៉ូដែលដំបូង SU7 ដែលបានចាប់ផ្តើមចែកចាយទៅក្នុងទីផ្សារ កាលពីថ្ងៃទី៦ ខែកក្កដានេះ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយពី CarsNewsChina ដោយដកស្រង់ទិន្នន័យពី Dongchedi បានរាយការណ៍ថា បច្ចុប្បន្ននេះ រថយន្តអគ្គសនី​ SU7 ជាង ៨០ គ្រឿង ត្រូវបានចុះបញ្ចីលក់បន្ត នៅទូទាំងប្រទេស។

យ៉ាងណាមិញ ជុំវិញតម្លៃលក់ចេញបន្តនេះ ត្រូវបានគេរាយការណ៍ទៀតថា ចន្លោះពី ៣៥០ ០០០យ៉ន់ ដល់ ៣៩០ ០០០យ៉ន់ ក្នុងមួយគ្រឿង ពោលគឺខ្ពស់ជាងតម្លៃលក់រាយផ្លូវការដែលកំណត់ដោយក្រុមហ៊ុន ២៥៣ ៥០០យ៉ន់ សម្រាប់ម៉ូដែលស្តង់ដារ ២៧៩ ៩០០យ៉ន់ សម្រាប់ម៉ូដែល Pro និង ៣២៩ ៩០០យ៉ន់ សម្រាប់ម៉ូដែល Max។

ជម្រាបជូនផងដែរថា យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Xiaomi បានទទួលការបញ្ជាទិញច្រើនជាង ២០០ ០០០ គ្រឿង សម្រាប់រថយន្ត YU7 របស់ខ្លួន ក្នុងរយ:ពេលត្រឹមតែ ៣ នាទីដំបូង នៃការដាក់លក់ជាផ្លូវការ នៅខែមិថុនា នៅទីក្រុងប៉េកាំង៕​