Messi វ៉ាដាច់មហាសេដ្ឋី Lebron James ស៊ីថ្លៃខ្ពស់លើសគេលើលោក

អន្តរជាតិ

បើទោះជាវ័យរាងជ្រេបន្តិចមែន ប៉ុន្តែតារាឆ្នើម Leo Messi នៅតែបញ្ចេញទេពកោសល្យ​ល្អឯក​លើ​សមរភូមិ​វាលស្មៅ​ ពោល​ទើប​នឹង​ជួយ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​លើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ដែល​ពួកគេ​ខកខាន​ឈ្នះ​អស់​រយៈពេល ៣៦ ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​នឹង​សមត្ថភាព​ដ៏អស្ចារ្យ​បែបនេះ បុរស​វ័យ ៣៥ ឆ្នាំ​បាន​ក្លាយជា​អត្តពលិក​ដែល​ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​លើលោក ពោល​គឺ​តម្លៃខ្លួន​របស់​កីឡាករបាល់ទាត់ ដែល​មាន​រហស្សនាម GOAT មាន​ខ្ពស់ជាង​មហាសេដ្ឋី LeBron James កីឡាករបាល់បោះ​ថែមទៀត។ នេះបើតាម​ការចុះផ្សាយពី​ Forbes។

គិត​តែ​ត្រឹម​ឆ្នាំ ២០២២ ប្រធានក្រុមជម្រើសជាតិ​អាហ្សង់ទីន​មាន​ចំណូល​ប្រហែល ១៣០ លាន​ដុល្លារ ខណៈ ៧៥ លានដុល្លារ​បានមកពី​កុងត្រាជាមួយក្លឹប និង ៥៥ លានដុល្លារទៀត​បានមក​ពី​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ដូចជា កុងត្រាមួយជីវិត​ជាមួយ Adidas ជាដើម។

ដោយឡែក ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ២០២២ របស់​កីឡាករបាល់បោះ LeBron James វិញ​មាន​ប្រមាណ ១២១,២ លានដុល្លារ ខណៈកីឡាករចាស់វស្សា Cristiano Ronaldo រកបាន ១១៥ លានដុល្លារ ស្របពេលបុរសសង្ហារ Neymar វិញ ទទួលបាន ៩៥ លានដុល្លារ៕