ធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង នឹងលុបបំណុលជូនយោធិនពលី និងយោធិនពិការ ១០០%

ជុំវិញ​ឧកញ៉ា

ធនាគារ វីង ( Wing Bank ) របស់អ្នកឧកញ៉ា គិត ម៉េង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការ ក្នុងកិច្ចបំពេញប្រតិបត្តិការដោយផ្ទាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការប្រកាសរបស់ធនាគារ វីង នៅថ្ងៃទី៣០ កក្កដានេះថា ធនាគារ វីង បានសម្រេចលុបចោលបំណុលជូនដល់យោធិនដែលបានចូលរួមក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជាដូចខាងក្រោម៖
១-យោធិនពលី ១០០%
២-យោធិនពិការ ១០០%
៣-យោធិនរងរបួស ៧៥% ។

ទន្ទឹមនឹងនេះ ក្រុមការងារធនាគារ វីង នឹងធ្វើការដោយផ្ទាល់ជាមួយក្រុមគ្រួសារយោធិន ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់បំផុត។

សូមបញ្ជាក់ថា ការប្រកាសលុបចោលនូវបំណុលខាងលើ គឺតបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង៕