Tesla ចុះកិច្ចព្រមព្រៀងតម្លៃជាង ៤ពាន់លានដុល្លារជាមួយ LG លើការផ្គត់ផ្គង់ថ្ម

អន្តរជាតិ

ក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយតម្លៃ ៤,៣ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Tesla ដើម្បីផ្គត់ផ្គង់ថ្មសម្រាប់ប្រព័ន្ធផ្ទុកថាមពល ខណ:ក្រុមហ៊ុនខ្នាតយក្សអាមេរិក កំពុងសម្លឹករកមើលការកាត់បន្ថយការពឹងផ្នែកលើការនាំចូលពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយ បានបង្ហាញឲ្យដឹងថា ថ្មីប្រភេទ Lithium iron phosphate (LFP) ដែលនឹងត្រូវផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Tesla នឹងត្រូវផលិតចេញពីរោងចក្រ LGES ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន LGES បានប្រកាសនៅថ្ងៃពុធនេះទៀតថា ខ្លួនក៏បានឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤,៣ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ថ្ម ​LFP ក្នុងរយ:ពេល ៣ឆ្នាំនៅទូទាំងពិភពលោក ដោយមិនបានបង្ហាញឲ្យដឹងពីអត្តសញ្ញាណអតិថិជនទាំងនោះឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Tesla បាននិយាយថាខ្លួនកំពុងព្យាយាមកាត់បន្ថយការពឹងផ្នែកទៅលើការនាំចូលថ្ម​ LFP ពីប្រទេសចិន ដោយសារតែពន្ធគយអាមេរិក។

ជម្រាបជូនថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាសេដ្ឋី Elon Musk នៅសប្តាហ៍នេះ​ ក៏បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីទិញយកបន្ទះឈីបពីក្រុមហ៊ុន Samsung Electronics ផងដែរ៕