ការបិទសរសៃឈាមក្រពេញប្រូស្តាត៖ ជាជម្រើសព្យាបាលមិនវះកាត់ និងមានប្រសិទ្ធភាព

ព័ត៌មានថ្មីៗ

(វៀតណាម)៖ ក្រពេញប្រូស្តាតរីកធំដែលហៅថាBenign Prostatic Hyperplasia (BPH) គឺជាជំងឺទូទៅមួយចំពោះបុរសវ័យកណ្តាល និងវ័យចំណាស់ ដែលជារឿយៗនាំឱ្យមានបញ្ហាដល់ការនោម ដូចជាការនោមញឹកញាប់ និងលំហូរទឹកនោមខ្សោយ ដែលអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង។ សព្វថ្ងៃនេះ ការបិទសរសៃឈាមត្រូវបានចាត់ទុកថាជាបច្ចេកទេសព្យាបាលមិនវះកាត់កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបិទសរសៃឈាមអាកទែរប្រូស្តាត (PAE) សម្រាប់អ្នកជំងឺអាយុ៨៦ ឆ្នាំ

លោក N.V.H. អាយុ ៨៦ឆ្នាំជាអ្នករស់នៅទីក្រុងហូជីមិញ មានការអាការៈពិបាកនោម និងនោមញឹកញាប់ និងឈឺអួលពេលនោម។ វេជ្ជបណ្ឌិត​បាន​ធ្វើ​រោគវិនិច្ឆ័យ​ បង្ហាញ​ថាក្រពេញ​ប្រូ​ស្តា​ត ​របស់គាត់មាន​ការ​រីក​ធំ។

ដោយសារអាយុកាន់តែចាស់ និងស្ថានភាពជំងឺផ្សេងទៀតរបស់គាត់ រួមទាំងជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមរ៉ាំរ៉ៃ ការព្យាបាលវះកាត់បានបង្កហានិភ័យយ៉ាងខ្លាំង។ ជាលទ្ធផល វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយផ្សេងទៀតបានជ្រើសរើសការព្យាបាលដំបូងដោយការប្រើថ្នាំ និងការដាក់បំពង់Stentជួយដល់ការនោម។ ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញារបស់គាត់នៅតែបន្តកើតមាន និងកាន់តែអាក្រក់ទៅៗ ហើយគាត់កាន់តែពឹងផ្អែកលើខោទឹកនោមសំរាប់មនុស្សពេញវ័យ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់គាត់ប្រចាំថ្ងៃ។

តាមការណែនាំ លោក H. បានស្វែងរកការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ FV ។

លោកវេជ្ជបណ្ឌិត Huynh Huu Danh អ្នកឯកទេសកម្រិត I នៃផ្នែកអន្តរកម្មរូបភាពវេជ្ជសាស្រ្ត បានធ្វើរោគវិនិច្ឆ័យថា គាត់មានក្រពេញប្រូស្តាតរីកធំខ្លាំង ហើយសង្កត់លើប្លោកនោមរបស់គាត់។

វេជ្ជបណ្ឌិត Danh បានណែនាំឱ្យមានការបិទសរសៃឈាមប្រូស្តាត (PAE) ជាជម្រើសនៃការព្យាបាល។

លោកបន្ថែមថា«វិធីនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរអ្វីឡើយ។ ហើយពាក់ព័ន្ធនឹងការប្រើប្រាស់វិធីសាស្រ្តនេះគឺយើងប្រើបំពង់តូចមួយMicrocatheter សកចូលពីសរសៃឈាមFemoral ទៅកាន់សរសៃឈាមដែលផ្គត់ផ្គង់ក្រពេញប្រូស្តាតដើម្បីបិទវា ធ្វើបែបនេះដើម្បីទប់ស្កាត់លំហូរឈាមទៅប្រូស្ដាត។ យូរៗទៅ ក្រពេញប្រូស្តាតរួមតូច កាត់បន្ថយសម្ពាធលើប្លោកនោម និងបំពង់បង្ហួរនោម និងធ្វើឱ្យរោគសញ្ញានៃការទឹកនោមប្រសើរឡើងបន្តិចម្តងៗ»។

វេជ្ជបណ្ឌិត Huynh Huu Danh ឯកទេសកម្រិត I (ស្តាំ) អនុវត្តការបិទសរសៃឈាមប្រូស្តាត (PAE) ដើម្បីព្យាបាលក្រពេញប្រូស្តាតរីកធំ

លោក H. បានយល់ព្រមអនុវត្តវិធីសាស្រ្តនេះ។ វិធីសាស្រ្តនេះមានរយៈពេលប្រហែលពីរម៉ោង ហើយអ្នកជំងឺគ្រាន់តែត្រូវការការប្រើថ្នាំសន្លប់កំរិតស្រាលប៉ុណ្ណោះ។ លោក H. ត្រូវបានចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីការធ្វើនីតិវិធីនេះ រោគសញ្ញានោមរបស់គាត់បានប្រសើរឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យគាត់មានភាពល្អប្រសើរឡើងវិញក្នុងសកម្មភាពប្រចាំថ្ងៃរបស់គាត់។

អត្ថប្រយោជន៍នៃការបិទសរសៃឈាមក្រពេញប្រូស្ដាតក្នុងការព្យាបាលជម្ងឺក្រពេញប្រូស្តាតរីកធំ (BPH)

Benign prostatic hyperplasia (BPH) ដែលត្រូវបានគេស្គាល់ថាជាការរីកធំនៃក្រពេញប្រូស្តាតមិនមែនមហារីក គឺជាស្ថានភាពនៃជំងឺទូទៅក្នុងចំណោមបុរសវ័យចំណាស់ ជាពិសេសចាប់ពីអាយុ៥០ឆ្នាំឡើង។

យោងតាមអង្គការសុខភាពពិភពលោកការរីកធំក្រពេញប្រូស្ដាតកើតមាន ប្រហែល ៥០% លើបុរសដែលមានអាយុចន្លោះពី ៥០-៦០ឆ្នាំ និង ៩០% លើបុរសដែលមានអាយុចន្លោះពី ៨០-៩០ឆ្នាំ។

ទោះបីជា BPH គឺជាជម្ងឺដែលមិនមែនជាមហារីកក៏ដោយ វាអាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួនដូចជា ពិបាកនោម នោមញឹកញាប់នៅពេលយប់ និងបង្កើនការនោមញឹក។ បញ្ហានោមទាំងនេះមិនត្រឹមតែរំខានដល់សកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ការគេង សុខភាពទូទៅ និងសុខុមាលភាពផ្លូវចិត្តផងដែរ។ លើសពីនេះ វា​អាច​នាំឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាង​មុន រួមទាំង​ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​ទឹកនោម មុខងារ​តម្រងនោម​ខ្សោយ និង​បញ្ហា​ប្លោកនោម​ផងដែរ។​

រូបភាពប្រៀបធៀបក្រពេញប្រូស្តាតធម្មតាជាមួយនឹងក្រពេញប្រូស្ដាតរីកធំ

ការរកឃើញដំបូង និងការព្យាបាលការីកធំក្រពេញប្រូស្តាតមិនមែនមហារីកគឺចាំបាច់សម្រាប់ការកែលម្អគុណភាពនៃជីវិត និងការពារផលវិបាក។

យោងតាមលោកវេជ្ជបណ្ឌិត Huynh Huu Danh បុរសដែលមានអាយុលើសពី៥០ ឆ្នាំដែលមានរោគសញ្ញាដូចជាពិបាកនោម ឬនោមញឹកញាប់នៅពេលយប់ គួរតែទទួលការពិនិត្យសុខភាពជាប្រចាំ ដើម្បីរកឱ្យឃើញទាន់ពេល។ ប្រសិនបើការព្យាបាលដោយថ្នាំបង្ហាញថាគ្មានប្រសិទ្ធភាព បច្ចេកទេសបិទសរសៃឈាម គឺជាជម្រើសដ៏ល្អប្រសើរមួយ ដើម្បីកែលម្អគុណភាពជីវិតរបស់អ្នកជំងឺ ដោយមិនចាំបាច់វះកាត់។

លោកវេជ្ជបណ្ឌិត Danh ក៏បានគូសបញ្ជាក់ផងដែរថា បច្ចេកទេសបិតសរសៃឈាម គឺជាជម្រើសព្យាបាលដ៏ស័ក្តិសមសម្រាប់ជំងឺក្រពេញប្រូស្តាតរីកធំលើអ្នកជំងឺវ័យចំណាស់ដែលមានជំងឺក្នុងខ្លួនដូចជា ជំងឺខ្សោយតម្រងនោម ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម។ បច្ចេកទេសនេះមានផលប៉ះពាល់តិចតួចណាស់កាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗបើប្រៀបធៀបទៅនឹងការវះកាត់។ លើសពីនេះ ការបិទសរសៃឈាមគឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយសម្រាប់អ្នកជំងឺដែលព្យាបាលដោយថ្នាំមិនមានប្រសិទ្ធភាព ឬជួបប្រទះផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំរយៈពេលវែង។

រូបភាព DSA មុន និងក្រោយនីតិវិធីបិទ ។ សរសៃឈាម​ក្រពេញ​ប្រូស្តាត​ត្រូវ​បាន​បិទ​ទាំងស្រុង

ការបិទសរសៃឈាមក្រពេញប្រូស្តាត គឺជាដំណើរការដែលមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលមិនតម្រូវឱ្យមានការប្រើថ្នាំសន្លប់ខ្លាំងដូចការវះកាត់នោះទេ មិនបណ្តាលឱ្យមានការបាត់បង់ឈាមច្រើន និងមិនមានស្លាកស្នាមអ្វីឡើយ។ វាក៏ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងផលវិបាកក្រោយការវះកាត់ផងដែរ។ នីតិវិធី​ត្រូវ​ចំណាយ​ពេល​ប្រហែល​ពីរ​ម៉ោង​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ឆាប់​ជា​សះស្បើយ​និង​បានចេញពីមន្ទីរពេទ្យនៅ​ថ្ងៃ​បន្ទាប់។ សំខាន់បច្ចេកទេសនេះរក្សាមុខងារសរីរាង្គ និងមិនប៉ះពាល់ដល់សុខភាពផ្លូវភេទបុរស។

លើសពីការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ បច្ចេកទេសបិទសរសៃឈាមនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ព្យាបាលជំងឺផ្សេងៗ រួមទាំងដុំសាច់ថ្លើម ដុំសាច់ក្នុងស្បូន ភាពមិនប្រក្រតីនៃសរសៃឈាមក្នុងខួរក្បាល ដៃ ជើង ពោះ និងដុំសាច់ក្នុងច្រមុះ។

មន្ទីរពេទ្យ FV គឺជាមន្ទីរពេទ្យមួយស្ថិតក្នុងចំណោមមន្ទីរពេទ្យដែលបំពាក់នូវគ្រឿងបរិក្ខារពេទ្យទំនើបៗជាច្រើនដើម្បីអនុវត្តបច្ចេកទេសនៃការ​បិទសរសៃឈាមដោយប្រើប្រព័ន្ធរូបភាពវេជ្ជសាស្រ្ដហៅថាDSA។ នីតិវិធីនេះត្រូវបានធ្វើឡើងនៅក្នុងបន្ទប់វះកាត់ដែលបំពេញតាមស្តង់ដារគ្រប់គ្រងការឆ្លងមេរោគជាមួយការទទួលស្គាល់ស្ដង់ដា JCI ដោយក្រុមវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ រួមទាំងអ្នកឯកទេសផ្នែកអន្តរកម្មរូបភាពវេជ្ជសាស្រ្ដ ដោយធានានូវជម្រើសនៃការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺ។

សម្រាប់ការណាត់ជួប ឬការព្យាបាល សូមទាក់ទងមកការិយាល័យតំណាងនៅភ្នំពេញនៃមន្ទីរពេទ្យ បារាំង វៀតណាម អេហ្វ វី តាមទូរស័ព្ទលេខ ០២៣ ២១១ ៧៧៧ ឬទូរស័ព្ទបន្ទាន់៖ ០៨៩ ៩៩៩ ៣៤៥៕