ក្រុមហ៊ុនមេ ChatGPT រំពឹងកើបចំណូលបាន ១២ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT បានបង្កើនប្រាក់ចំណូលរបស់ខ្លួនទ្វេដង ក្នុងរយ:ពេលត្រឹមតែ ៧ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន OpenAI កំពុងរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ ក្នុងមួយខែ​ ដោយបន្ថែមទៀតថា សេវាកម្ម AI ChatGPT របស់ខ្លួន កំពុងមានអ្នកប្រើប្រាស់សកម្មប្រហែល ៧០០ លាននាក់ប្រចាំសប្តាហ៍។

យ៉ាងណាមិញ បើផ្នែកតាមប្រាក់ចំណូលដែលក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក កំពុងរកបាននេះ​ វាត្រូវបានគេរំពឹងទុកផងដែរថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន OpenAI អាចនឹងកើនឡើងដល់ ១២ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា OpenAI ដែលមានការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft ផងដែរនោះ បច្ចុប្បន្នត្រូវបានគេរំពឹងទុកថានឹងចំណាយប្រហែល ៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ពោលគឺច្រើនជាងការប៉ាន់ស្មាន ១ប៊ីលានដុល្លារ កាលពីដើមឆ្នាំនេះ៕​