អ្នកឧកញ៉ា ហុង ពីវ ប្រកាសឧបត្ថម្ភថវិកា ៥០លានរៀល ក្នុងមួយគ្រួសារ ដល់កងទ័ពកម្ពុជា ២០រូប ដែលថៃចាប់ខ្លួន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសជាសាធារណថានឹងជួយឧបត្ថម្ភក្នុងមួយគ្រួសារចំនួន ៥០ ០០០ ០០០ រៀល (៥០ លានរៀល) ដល់គ្រួសារវីរកងទ័ពខ្មែរ ចំនួន ២០ រូបដែលត្រូវបានភាគី ថៃ ចាប់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី ៤ ខែសីហានេះ អ្នកឧកញ៉ា ហុង ពីវ បានឱ្យដឹងថា៖ “សន្ដិភាពហើយ! យើងខ្ញុំជា ម្ចាស់បុរីពិភពថ្មី សូមគោរពដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំដ៏ឈ្លាសវៃ និង សូមគោរពដឹងគុណនូវវីរៈភាពកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា និងសូមឧបត្ថម្ភដល់សមាជិកគ្រួសារវីរកងទ័ពខ្មែរទាំង ២០ រូប ក្នុងមួយគ្រួសារទទួលបាន ៥០ ០០០ ០០០ រៀល (៥០ លានរៀល)”។

សូមជម្រាបថា គិតចាប់តាំងពីថ្ងៃកើតហេតុនៃការចាប់ខ្លួនទាហានកម្ពុជាពីសំណាក់ភាគីថៃ រហូតមកដល់ថ្ងៃទី០៤ ខែសីហានេះ កម្ពុជាទទួលបានទាហាន ២រូប ស្ថិតក្នុងស្ថានភាពរបួសពីភាគីថៃ និងតុល្យការចុងក្រោយ នៅមានទាហានកម្ពុជា ១៨ រូបផ្សេងទៀត ដែលភាគីថៃ បន្តឃុំឃាំងជាចំណាប់ខ្មាំង និងមិនទាន់បានប្រគល់មកឲ្យកម្ពុជាវិញនៅឡើយទេ៕