នាវាខ្នាតយក្សតម្លៃជាង ៣០០លានដុល្លារ ដែលរឹបអូសពីមហាសេដ្ឋីរុស្ស៊ី គ្រោងដាក់ដេញថ្លៃលក់នៅអាមេរិក

អន្តរជាតិ

នាវាកម្សាន្តដ៏ប្រណីតបំផុតមួយ ដែលត្រូវបានរឹបអូសដោយអាជ្ញាធរសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌាកម្មទៅលើមហាសេដ្ឋីជនជាតិរុស្ស៊ី លោក Suleiman Kerimov ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់លក់ដេញថ្លៃ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Moscow Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាវាខ្នាតយក្សដែលស្គាល់ឈ្មោះថា Amadea នេះ មានតម្លៃប្រមាណជាង ៣០០លានដុល្លារ ត្រូវបានរឹបអូសពីមហាសេដ្ឋី Kerimov នៅក្នុងប្រទេសហ្វីជី ក្នុងអំឡុងខែមេសា ឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុងចតទុកចោលនៅរដ្ឋ San Diego សហរដ្ឋអាមេរិក។

គួរឲ្យដឹងផងដែរថា ជុំវិញការដាក់ដេញថ្លៃនេះ​ គ្រោងនឹងបិទការទទួលពាក្យ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ដោយក្រុមហ៊ុន National Maritime Services មានមូលដ្ឋាននៅរដ្ឋ Florida ដែលជាអ្នកគ្រប់គ្រងលើការលក់នាវានេះ។ ចំពោះអ្នកចូលរួមដាក់ដេញថ្លៃ​ តម្រូវឲ្យតម្កល់ប្រាក់កក់មុនចំនួន ១០លានដុល្លារ។

ជម្រាបជូនផងដែរថា លោក Kerimov ត្រូវបានដាក់ទណ្ឌកម្មជាលើកដំបូងដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ និងជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ៕​