ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន បានដឹកនាំសមាជិក សមាជិកា និងលេខាធិការ នៃ គ.ស.ឯ.រ.ជ ចួលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនានា សម្រាប់ត្រៀមរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) តំណាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គ.វ.ក និងជាប្រធានលេខាធិការ នៃ គ.ស.រ.ជ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់់លេខាធិការដ្ឋាននៃក្រុមការងារតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលនាមកំពុងអនុវត្តក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ១.ពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ២.ពិនិត្យ និងពិភាក្សាលើកិច្ចដំណើរការនៃការរៀបចំសៀវភៅណែនាំ ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) នៃការរៀបចំ និងការប្រព្រឹត្តទៅនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន៕








