ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីបណ្តាញសង្គមFacebook និង Tiktok ដូចក្រសួងការពារជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីបណ្តាញសង្គមFacebook និង Tiktok ដូចក្រសួងការពារជាតិបម្រើឱ្យគោលបំណងទុច្ចរិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ពីគណនីផ្លូវការ និងគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) និងទិកតុក(Tiktok) ដូចមានភ្ជាប់ក្នុងរូបភាពទាំងនេះ។

ទន្ទឹមនឹងនោះ ក្រសួងការពារជាតិ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងទិកតុកទាំងអស់ កុំបង្កើតគណនីហ្វេសប៊ុកនិងទិកតុកដោយប្រើប្រាស់ឈ្មោះ និងឡូហ្គូ(Logo) ដូចគណនីផ្លូវការ របស់ក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។

ក្នុងនោះ ក្រសួងការពារជាតិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ៕