CMAC ប្រកាសថា ក្រោយបន្សាបគ្រាប់ MK-84 ទម្លាក់ដោយយន្តហោះ F-16របស់ថៃ លើទឹកដីកម្ពុជា មនុស្សម្នាលើពិភពលោកអាចមកមើលផ្ទាល់បាន!

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសថា ក្រោយបន្សាបគ្រាប់ MK-84 ទម្លាក់ដោយយន្តហោះ F-16របស់ថៃ លើទឹកដីកម្ពុជា មនុស្សម្នាលើពិភពលោកអាចមកមើលផ្ទាល់បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក ហេង រតនា បានលើកឡើងថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន​ ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា​ កម្ពុជាខូចរកស៊ីលាបពណ៌​ថៃ​ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣​ មកដាក់តាំងបង្ហាញ។

លោកបានបញ្ជាក់ថា​ ជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមននេះ​ ផលិតឆ្នាំ១៩៩៦​ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣! តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ? ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀ​តនៅកប់ដីនៅឡើយ​ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន​ និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញCMACដោះបន្សាបនាពេលខាងមុខ។

អគ្គនាយកស៊ីម៉ាក់ បន្ថែមថា បញ្ហាគ្រាប់មីន​ សៀមខិតខំបង្ហាញថា​ ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី​ ក្នុងទឹកដីថៃ​។

ជុំវិញបញ្ហានរណាដាក់មីន នរណាលាបពណ៌រឿងមីននេះ លោក ហេង រតនា បានលើកឡើងថា មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ​ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ​ ដូចជាគ្រាប់បែក​MK-82 MK-84 និងគ្រាប់បែកចង្កោម​ មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត​ អ្នកលក់ដូរ​ អ្នកដឹកជញ្ជូន​ និងអ្នកប្រើប្រាស់៕