ទឹកប្រាក់ ១លាន៧ពាន់ដុល្លារ បានពីការលក់សៀវភៅរឿង គូព្រេងមិនព្រាត់ និងពានរង្វាន់សន្តិភាពស៊ុនហាក់ សម្តេច ហ៊ុន សែន នឹងប្រើប្រាស់សម្រាប់កិច្ចការមនុស្សធម៌

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្វែថវិកាដែលទទួលបានពីការលក់សៀវភៅរឿង “គូព្រេង មិនព្រាត់” និងថវិកាចំនួន ១លានដុលា្លរអាមេរិក ទទួលបានពីពានរង្វាន់ “សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២” នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈនេះ នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សៀវភៅរឿង «គូព្រេងមិនព្រាត់» ជាស្នាដៃនិពន្ធចងក្រងដោយសម្ដេចតេជោ ហ៊ុន សែន បានបោះពុម្ពចែកចាយ ជាភាសាចិនលក់បានចំនួន ១៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លី ដោយក្នុងមួយច្បាប់តម្លៃ ៥ដុល្លារអាមេរិក​ ដោយប្រើថវិកាទាំងនេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនទាំងអស់។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកសម្ដេចបានសរសេរសៀវភៅមួយមាន ចំណងជើងថា «គូព្រេងមិនព្រាត់»ដែលបានបោះពុម្ពជា ៣ភាសាមានខ្មែរ អង់គ្លេស និងចិន។ សម្រាប់ការបោះពុម្ពជាភាសាចិនគឺ រ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។ សម្ដេចបន្ថែមថា ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរ ដែលសៀវភៅ​ «គូព្រេងមិនព្រាត់» ជាភាសាចិនត្រូវដាក់លក់អស់ ១,៥០០ ច្បាប់ក្នុងរយៈពេលដ៏ខ្លី ដែលបានចំណូល ៧,៥០០ដុល្លារ ដោយក្នុងមួយច្បាប់តម្លៃ ៥ដុល្លារ ។

ទន្ទឹមនេះសម្ដេចក៏បញ្ជាក់ដែរថា ចំពោះសៀវភៅជាភាសាខ្មែរបោះពុម្ពចំនួន២ម៉ឺនច្បាប់ និងជាភាសារអង់គ្លេសបោះពុម្ពចំនួន៥ពាន់ច្បាប់ដោយទាំង២ភាសារចែកជូនដោយឥតគិតថ្លៃ ហើយសម្រាប់ភាសារខ្មែរអាចស្វែងរកនៅតាមបណ្ណាល័យផងដែរ។

លោក ហ៊ុន សែន ទទួល​បាន​ពានរង្វាន់​សន្តិភាព ​ស៊ុនហាក់​ឆ្នាំ​២០២២​ដោយសារ​មាន​ស្នាដៃ​កសាង​សន្តិភាព - The Cambodia Daily  Khmer

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលថ្មីៗនេះ ទទួល​បាន​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ សម្រាប់​ឆ្នាំ​២០២២ ពី​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដោយសារ​មាន​ស្នាដៃ​ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​ដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ។

គណៈកម្មាធិការ​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ​បាន​ទទួលស្គាល់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេដឹកនាំ​ខ្មែរ​សម្តេចតេជោ ហ៊ុន សែន ក្នុង​ការ​លើក​កម្ពស់​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដ៏​ទូលំទូលាយ រួម​ទាំង​ការ​អំពាវនាវ​ឱ្យ​បង្កើត​សហភាព​អាស៊ី​ប៉ាស៊ីហ្វិក​៕