អ្នកឧកញ៉ា លី សុភ័ក្ត បើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើបម៉ាក LYNK & CO និងការបង្ហាញរថយន្ត SUVប្រណីត ៦កៅអីប្រភេទថ្មីLYNK&CO 900

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ – រាជធានីភ្នំពេញ៖ កម្មវិធីដ៏មហោឡារិកមួយត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តម៉ាក​ Lynk&Co ចំនួន​​ ២ សាខា នៅរាជធានីភ្នំពេញ ដែលនេះគឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការនាំយកបទពិសោធន៍បែបប្រណីត និងស៊ីវិល័យបែបថ្មីក្នុងបរិបទ យានយន្តប្រភេទថាមពលបែបថ្មីចុងក្រោយបំផុត ចូលមកកាន់ទីផ្សារកម្ពុជា។ ពិធីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើប LYNK & CO បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន​ រដ្ឋ​លេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកអ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសម្ពោធនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្សិតឌីជី (ខេមបូឌា) ឯ.ក បានថ្លែងថាដោយសង្កត់ធ្ងន់លើវិស័យពាណិជ្ជកម្មមានការរីកចម្រើន និងការបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ការនាំមករថយន្តទំនើបម៉ាក Lynk & Co ជាមួយបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការយ៉ាងខ្លាំងនៅក្នុងទីផ្សារបច្ចុប្បន្ន។

រថយន្ត​​ Lynk & Co​​ 900 ជារថយន្តប្រភេទ SUV ៦កៅអីដ៏ល្បីចុងក្រោយបំផុតរបស់ Lynk & Co ក្រោមវិស្វកម្មទំនើបរបស់ក្រុមហ៊ុន Geely Group ជាមួយនឹងបច្ចេកវិទ្យាស្ថាបត្យកម្មរថយន្តចុងក្រោយបំផុតរបស់ SPA EVO Platform ផ្តល់ជូនលោកអ្នកនូវផលិតផលប្រកបដោយគុណភាព ប្រណីតភាពពេញលេញ។ ជារថយន្តខ្នាតធំ SUV ប្រណីតស៊ីវិល័យបរិបទ យានយន្តថាមពលបែបថ្មីចុងក្រោយបំផុត ដែលបានធ្វើការពង្រីកខ្លួនមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា រថយន្ត Lynk & Co 900 ត្រូវបានរចនាឡើងក្រោមចក្ខុវិស័យ៤ធំៗ ការរចនាបែបទំនើបស៊ីវិល័យ សិល្ប:ហត្ថកម្មប្រណីត រចនាប័ទ្មប្លែកគេ និងស្តង់ដាសុវត្ថិភាពខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជនប្រកបដោយនិរន្តរ៍ភាព។

រថយន្ត Lynk & Co 900 មានប្រសិទ្ធភាពខ្ពស់បំពាក់ដោយម៉ូទ័រ៣ (Trio-Motor form) ផ្តល់ជូនការបើកបរដោយអគ្គិសនីសុទ្ធបានកាន់តែឆ្ងាយរហូតដល់ 268 គីឡូម៉ែត្រ ក្នុងការសាកមួយដង។ រថយន្ត Lynk & Co 900 កាន់តែជារថយន្តពិតជាសក្តិសមសម្រាប់ការបើកបរប្រចាំថ្ងៃក្នុងទីក្រុងរបស់លោកអ្នក មិនត្រឹមតែកាត់បន្ថយការចំណាយប្រតិបត្តិការប្រចាំថ្ងៃទេ Lynk & Co 900 ព្រមទាំងជាចំណែកមួយក្នុងការកាត់បន្ថយសារធាតុកាបូនក្នុងបរិយាកាសនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ប្រព័ន្ធការពារសុវត្ថិភាពរបស់ Lynk & Co 900 កំណត់បាននូវលក្ខខណ្ឌស្តង់ដារសុវត្ថិភាពថ្មីប្រកបដោយទំនុកចិត្តខ្ពស់ដោយគ្រោងឆ្អឹង និងរាងកាយ (bionic skeletal body) របស់ Lynk & Co 900 ទទួលបានជំនួយស្មារតីលើស្ថាបត្យកម្មពីសភាវៈចំរុះទឹកជ្រៅ (deep-sea crustanceans) រួមបញ្ចូលជាមួយរចនាសម្ព័ន្ធសមាសធាតុប្រភេទដែកអាលុយមីញ៉ូមឆកោណ (Hexagonal Aluminum-steel Composite Structures) តាមតំបន់សំខាន់របស់រថយន្តដូចជា A-pillars, B-pillars ព្រមទាំងតាមបរិវេណតួរថយន្តផងដែរ។ កាន់តែមានសុវត្ថិភាពក្នុងពេលបើកបរ Lynk & Co 900 ភ្ជាប់មកជាមួយរ៉ាដាទំនើប “Full-domain sensing radar array” រួមបញ្ចូលទាំង 128-line LiDar ចំនួន៥ក្នុងការចាប់សញ្ញា, រ៉ាដារលក 4D millinimeter-wave ចំនួន១២គ្រាប់ និងកាមេរ៉ា 8 megapixel ចំនួន ៩ ដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់យកសញ្ញា 360 ឌឺគ្រេជុំវិញរថយន្ត។

ក្រៅពីប្រព័ន្ធសុវត្ថិភាពដ៏ទំនើប Lynk & Co 900 មានលក្ខខណ្ឌពិសេសប្រកបដោយប្រណីតភាព និងកិត្យនុភាព។ ការរចនាមិនត្រឹមតែស៊ីវិល័យទេ តែបំពាក់ដោយប្រព័ន្ធឆ្លាតវៃទាំងបរិវេណក្នុង និងក្រៅរថយន្ត។ ដៃទ្វារបំពាក់ដោយឧបករណ័ចាប់សញ្ញាឆ្លាតវៃ និងប្រព័ន្ធ LED ទំនើបនាំជូនមកនូវតុល្យភាពរវាងទំនើបកម្ម និងបច្ចេកវិទ្យា។ ផ្ទៃខាងក្នុងកៅអីភ្ជាប់ជាមួយមកនូវស្បែក NAPPA ដែលមានមុខងារកំដៅ ត្រជាក់ និងម៉ាស្សាពីអ៊ឺរ៉ុប ធានាបានទាំងស្ថេរភាព និងផាសុកភាពរៀងរាល់ការធ្វើដំណើររបស់លោកអ្នក។

ភាពឆ្លាតវៃមិនធម្មតារបស់ Lynk OS បានក្លាយជាផ្នែកដ៏ពិសេសមួយនៃលក្ខខណ្ឌពិសេសផ្សេងៗទៀតរបស់រថយន្ត Lynk & Co 900។ ប្រពន្ធដំណើរការនេះបានបង្កើនទាំងអន្តរកម្មនៃការការគ្រប់គ្រង និងប្រាស្រ័យទាក់ទងរវាង smartphone និងភាពបត់បែននៃ Cabin ទាំងមូលផងដែរ។ កៅអីខាងក្រោយអាចបត់រាបស្មើ ផ្តល់ជូនបរិយាកាសធំទូលាយសមស្របតាមតម្រូវការប្រើប្រាស់របស់លោកអ្នក។

Lynk & Co ផ្តល់ជូនសេវាកម្មតំហែទាំបន្ទាប់ពីការលក់ដែលឈានមុខ និងយកចិត្តទុកដាក់ជាងគេ សម្រាប់អតិថិជនកម្ពុជា។ គ្រប់ម៉ូដែលរថយន្តទាំងអស់នឹងទទួលបាននូវការធានារយៈពេល ៤ ឆ្នាំ ឬចម្ងាយ ១០ម៉ឺនគីឡូម៉ែត្រ គឺជាការជួយកាត់បន្ថយចំណាយថែទាំបានរយៈពេលវែង ហើយក៏ជាការផ្តល់ទំនុកចិត្តយ៉ាងច្បាស់ពីគុណភាព និងការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់ខ្លួន។

Lynk & Co សូមស្វាគមន៍អតិថិជន និងសាធារណជន​មកកាន់មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញទាំង​ 2សាខា ​ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 9:00 យប់ ដើម្បីទទួលយកបទពិសោធន៍នៃរថយន្តដ៏ទំនើបម៉ូដែល Lynk & Co 900  និងម៉ូដែលផ្សេងទៀតដោយផ្ទាល់ពីសហការីជំនាញផ្នែករថយន្ត ជាមួយនឹងការបើកបរសាកល្បង រួមទាំងការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសទៀតផង។

នៅពេលអនាគត Lynk & Co នឹងបន្តវិនិយោគក្នុងទីផ្សារកម្ពុជា ដោយផ្តល់ផលិតផល និងសេវាកម្មមានគុណភាពកម្រិតខ្ពស់ ស្តង់ដាអន្តរជាតិ ដើម្បីគាំទ្រនវានុវត្តន៍ដែលរឹងមាំ និងមានគុណភាពខ្ពស់របស់ឧស្សាហកម្មរថយន្តក្នុងស្រុក។