លោកអ្នកឧកញ៉ា ទ្រី ភាព នាំយកម៉ូតូចំនួន ៥០០គ្រឿង ប្រគល់ជូនដល់វីរកងទ័ពជួរមុខ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងជាបេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកម៉ូតូចំនួន ៥០០គ្រឿង ប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលបានរងការខូចខាតទោចក្រយានយន្ត (ម៉ូតូ) ក្នុងអំឡុងពេលប៉ះទង្កិចគ្នាវាងកម្ពុជា-ថៃ នាខែកក្កដា ឆ្នាំ២០២៥ កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ទ្រីភាព គ្រុប បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ម៉ូតូចំនួន ៥០០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនវីរកងទ័ពជួរមុខ ដែលបានរងការខូចខាតក្នុងអំឡុងពេលប៉ះទង្គិច នាខែកក្កដា ឆ្នាំ២០២៥ កន្លងមក។ ក្រុមហ៊ុន បានបញ្ជាក់ថា ម៉ូតូទាំងអស់នេះម៉ាក HONDA WAVE ALLPHA 110CC ឆ្នាំផលិត ២០២៥។

សូមជម្រាបថា លោកអ្នកឧកញ៉ា ទ្រី ភាព បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយដល់កងទ័ពកម្ពុជា ជាហូរហែ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានប្រកាសឧបត្ថម្ភថវិកាចំនួន ២០០,០០០ ដុល្លារអាម៉េរិក ជូនដល់កងទ័ពជួរមុខដែលឈរជើងតាមព្រំដែន, នាំយកអំណោយទៅជូនកងទ័ពជួរមុខដែលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានឧបត្ថម្ភថវិកា ៥០លានរៀល ដល់គ្រួសារយោធិន ៥រូប ក្នុងខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ដែលបានពលីក្នុងសមរភូមិសង្គ្រាមឈ្លានពានរបស់សៀមផងដែរ៕