អ្នកឧកញ៉ា ហ៊ុន ឡាក់ និងអ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងបេសកកម្មទៅកាន់ប្រទេសចិន

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និង អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច ធ្វើជាតំណាងលោកអ្នកឧកញ៉ាប្រធាន ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា អ្នកឧកញ៉ា គួន ធីតា នឹងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសបំពេញការងារនៅទីក្រុងសៀមិន នាថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែល អ្នកឧកញ៉ា ហ៊ុន ឡាក់ នឹងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងពេលបំពេញបេសកកម្មនៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី៩-១២ ខែកញ្ញា ឆ្នាំ២០២៥។

តាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមឧកញ៉ាកម្ពុជា ក្នុងបេសកកម្មនេះ គណៈប្រតិភូនឹងចូលរួមនៅក្នុងកម្មវិធីសំខាន់ៗជាច្រើនរួមមាន៖ ជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តហ្វ៊ូជៀន, ជំនួបជាមួយថ្នាក់ដឹកនាំសមាគម Min Chinese Investigators, ពិព័រណ៍អន្តរជាតិចិន លើកទី២៥ និងវេទិកាខ្សែក្រវាត់ និងផ្លូវ, កម្មវិធី Future Investment Conference 2025 ក៏ដូចជាជំនួបធុរកិច្ចជាច្រើនទៀត ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពអំពីបរិយកាសវិនិយោគ ព្រមទាំងកាលានុវត្តភាពធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕