សហរដ្ឋអាមេរិក គ្រោងរឹតបន្តឹងការនាំចូលដ្រូន និងរថយន្តដឹកទំនិញពីប្រទេសចិន

អន្តរជាតិ

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចាប់ផ្តើមដាក់កម្រិតលើការនាំចូលហោះយន្តគ្មានមនុស្សបើក (ដ្រូន) និងរថយន្តដឹកទំនិញលើសពី ៤,៥ តោន របស់ប្រទេសចិន ដោយសារហេតុផលសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងចេញបទបញ្ជាថ្មីមួយដើម្បីកំណត់ ឬអាចឈានដល់ការហាមឃាត់តែម្តង លើការនាំចូលដ្រូន និងរថយន្តដឹកទំនិញធនុមធ្យម និងធ្ងន់របស់ប្រទេសចិន ក្នុងអំឡុងខែកញ្ញានេះ។

ក្រសួងបានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរនេះគឺសំដៅលើការដោះស្រាយហានិភ័យសន្តិសុខជាតិដែលទាក់ទងទៅនឹងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងដែលបានបង្កប់នៅក្នុងដ្រូន និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ក៏ដូចជារថយន្តដឹកទំនិញដែលមានទម្ងន់លើសពី ៤,៥ តោន ប្រទេសចិន។ ប៉ុន្តែទៅះជាយ៉ាងណាក៏ដោយ ជុំវិញព័ត៌មាន លម្អិតនៃច្បាប់ហាមឃាត់នេះ នៅមិនទាន់ត្រូវបានចេញផ្សាយ នៅឡើយទេ។

ជម្រាបជូនផងដែរថា ដ្រូនពាណិជ្ជកម្មភាគច្រើននៅក្នុងសហរដ្ឋអាមេរិក គឺត្រូវបាននាំចូលមកពីប្រទេសចិន ដោយជាងពាក់កណ្តាលត្រូវបានផ្គត់ផ្គង់ដោយ DJI ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកធំជាងគេរបស់ពិភពលោក។ ការរឹតបន្តឹងដែលបានស្នើឡើងលើយន្តហោះគ្មានមនុស្សបើក និងរថយន្តដឹកទំនិញនេះ គឺត្រូវបានអនុវត្តតាមបទប្បញ្ញត្តិស្រដៀងគ្នាដែលបានគ្រោងទុករួចហើយសម្រាប់រថយន្ត និងយានជំនិះផ្សេងទៀត៕