រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិក ថ្មីៗនេះបាននិយាយថា ខ្លួននឹងដំឡើងពន្ធគយលើរថយន្តដែលនាំចូលពីប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ដល់ ៥០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកំណែទម្រង់ពន្ធដែលរដ្ឋាភិបាលម៉ិកស៊ិក កំពុងធ្វើដើម្បីការពារការងារក្នុងស្រុក។ នេះបើតាមអ្វីដែលត្រូវបានបញ្ជាក់ដោយក្រសួងសេដ្ឋកិច្ច។
គួរឲ្យដឹងថា បច្ចុប្បន្នពន្ធនាំចូលលើរថយន្តរបស់ប្រទេសចិន មានកម្រិត ២០% ខណៈកាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Marcelo Ebrard បាននិយាយថា ប្រទេសរបស់ខ្លួននឹងបង្កើនពន្ធគយនេះឲ្យដល់កម្រិតអតិបរមា ៥០%។
ទន្ទឹមនឹងនេះ លោក Ebrard បាននិយាយថា វិធានការនេះគឺស្ថិតនៅក្នុងដែនកំណត់ដែលអនុញ្ញាតដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានគោលបំណងការពារការងារនៅពេលដែលរថយន្តចិនចូលទីផ្សារ ក្នុងស្រុកក្រោមតម្លៃមូលដ្ឋានរបស់ប្រទេស។
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសម៉ិកស៊ិក ក៏បាននិយាយទៀតផងដែេថា ខ្លួននឹងប្រឆាំងប្រទេសផ្សេងទៀតដែលដាក់ពន្ធនៅក្រោមលេសផ្សេងគ្នា។ អ្នកនាំពាក្យក្រសួងការបរទេស លោក Lam Kein បាននិយាយថា៖” យើងនឹងការពារសិទ្ធិ និងផលប្រយោជន៍របស់យើងយ៉ាងម៉ឺងម៉ាត់ ស្របតាមស្ថានភាពជាក់ស្តែង”៕

