អាមេរិក វ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចូលដូងច្រើនបំផុតរបស់វៀតណាម

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បានវ៉ាដាច់ប្រទេសចិន ក្នុងនាមជាទីផ្សារនាចូលដូងដ៏ធំបំផុតរបស់វៀតណាម ដោយបានចំណាយទឹកប្រាក់រហូតដល់ទៅ ៨២លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ១០០% បើធៀបទៅនឹងឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ចំនួនដូងដែលសហរដ្ឋអាមេរិក បានទិញនោះ ស្មើទៅនឹង ២៧% នៃការនាំចេញដូងសរុបតម្លៃ ៣០៦លានដុល្លារ របស់វៀតណាម ពោលគឺបានកើនឡើង ៤០%។

យ៉ាងណាមិញក្រុមហ៊ុននាំចេញវៀតណាម បានសន្មតថា ការកើនឡើងនៃតម្រូវការខ្លាំងពីបណ្តាញលក់រាយ នបិងឧស្សាហកម្មភេសជ្ជៈ ចំពេលមានការកើនឡើងនៃប្រជាប្រិយភាពនៃដូងស្រស់របស់វៀតណាម នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

គួរឲ្យដឹងផងដែរថា កន្លងមកចិន ដែលជាអ្នកទិញដូងកំពូលជាយូរមកហើយ បានបង្កើនការនាំចូលរបស់ខ្លួនតែបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងតម្លៃប្រមាណជាង ៦៧លានដុល្លារ។

ជម្រាបជូនផងដែរថា ចំពោះទីផ្សារមួយចំនួនផ្សេងទៀត ក៏បានឃើញពីកំណើនខ្ពស់ផងដែរ ដោយការ​នាំ​ចេញ​ដូងរបស់វៀតណាម ទៅ​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើង ៧៧% ខណៈ​​ប្រទេស​អារ៉ាប់រួម និង​អេស្ប៉ាញ​បាន​បង្កើន​ការ​ទិញ​ទ្វេដង ស្របពេលការនាំចេញទៅកាន់ប្រទេសព័រតូរីកូ បានកើនឡើងជិតប្រាំបីដង៕​