គណៈប្រតិភូចិនចាប់អារម្មណ៍លើការវិនិយោគគ្រឿងយន្តកសិកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូចិនចាប់អារម្មណ៍លើការវិនិយោគគ្រឿងយន្តកសិកម្មកម្ពុជា ក្នុងវិស័យកសិកម្មកម្ពុជា។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគណៈប្រតិភូចិន កាលពីថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈច្រករបៀងមច្ឆានិងអង្ករ និងការអភិវឌ្ឍទំនើបកម្មគ្រឿងយន្តកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។

លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ភាគីចិនឱ្យកសាងទំនុកចិត្តផលិតផលក្នុងទីផ្សារកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រឿងយន្តល្អ បច្ចេកវិទ្យាខ្ពស់ ផ្តល់ដំណោះស្រាយបច្ចេកទេស  និងភាពជឿជាក់ ជួយឱ្យកសិករទទួលបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដើមផលិតកម្ម ចំណេញពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

សូមជម្រាបជូនថា កសិកម្ម គឺជាវិស័យអាទិភាពដ៏​សំខាន់​​មួយ​របស់​កម្ពុជា​ដែល​​ចូល​រួម​ចំណែក​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ធានាសន្តិសុខ​ស្បៀង​ ​បង្កើត​ឱកាសការងារ និងប្រាក់​ចំណូល​ទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​​ការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​​។

ការ​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម គឺ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ជា​ពិសេស​លើ​ការ​កែច្នៃ​ផលិតផល​ប្រកប​ដោយ​គុណភាព​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មតែងតែទាក់ទាញ ក៏ដូចជាលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យវិនិយោគលើវិស័យកសិកម្មនេះនៅកម្ពុជាផងដែរ៕