រដ្ឋាភិបាល សម្រេចតែងតាំងអភិបាលស្រុកម្នាក់ ជាអភិបាលរងខេត្តកំពង់ស្ពឺ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមុខដំណែង លោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង ជាអភិបាលរងខេត្តកំពង់ស្ពឺ ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៦ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកបន្តិចថា ក្នុងអាណត្តិដឹកនាំរបស់លោក រតនៈ បានសាងស្នាដៃជាច្រើនជាកាដូសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានស្រុកសំរោងទង ហើយអ្វីដែលជាការកត់សម្គាល់ ក្នុងនាមអភិបាលស្រុក លោកសម្រេចចិត្តលុបឈ្មោះមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រុក លោក ឡុង សុភាព ចេញពីក្របខណ្ឌ ក្រោមហេតុផលមានកំហុសឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ដោយបានយកតួនាទី និងម៉ោងការងាររបស់ខ្លួនរត់ការឯកសារពាក់ព័ន្ធនឹងដីធ្លី។

នៅក្នុងលិខិតចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ចំនួន ២ទំព័រ សម្រេចតែងតាំងលោក ស៊ីម រតនៈ ក៏តែងតាំងមន្រ្តីរាជការចំនួន ៣រូបផ្សេងទៀត ជាអភិបាលរងខេត្តកំពង់ស្ពឺ ផងដែរ មាន៖ លោក ស្រ៊ុន ស្រ៊ន មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ២ លោក ហន ភក្តី មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៥ និងលោក កៅ សុវណ្ណារិទ្ធ ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៥ ៕