ឧកញ៉ា អុឹង គឹមហុង បង្ហាញបន្តោងខ្សែកមាសថ្មី រូបផែនទីកម្ពុជា ទម្ងន់ ១គីឡូក្រាម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អុឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL រហ័សនាម «ឧកញ៉ាគួរអោយស្រលាញ់» នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញនូវបន្តោងខ្សែកមាសថ្មីរបស់ខ្លួន រូបផែនទីកម្ពុជា មានទម្ងន់ ១គីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា បន្តោងខ្សែកមាសថ្មីនេះ បានបង្ហាញសម្រស់យ៉ាងលេចធ្លោរ ដោយម្ខាងមានរូបរាងជាផែនទីព្រះរាជាណាចក្រកម្ពុជា រូបប្រាសាទអង្គរវត្ត ជាមួយនឹងផ្ទៃក្រឡាប្រទេសកម្ពុជាមានចំនួន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ។ ចំណែកឯម្ខាងទៀត មានរូបផ្ការំដួល ដែលជាផ្កាតំណាងឱ្យប្រទេសកម្ពុជា អក្សរ UPP និង TLL ជាក្រុមហ៊ុនរបស់លោកឧកញ៉ា និងពាក្យថា «ឧកញ៉ាគួរអោយស្រលាញ់»។

លោកឧកញ៉ា បានបង្ហោះរូបភាព ភ្ជាប់ជាមួយនឹងសារបែបនេះថា៖ “បន្តោងរូបផែនទីទម្ងន់ ១គីឡូក្រាម គួរឱ្យស្រលាញ់ណាស់ អញ្ចឹងបានចោរសៀមឈ្លានពានយើង”។

គួររំឭកថា កាល៣ឆ្នាំមុន លោកឧកញ៉ា អុឹង គីមហុង បានទទួលកាដូខ្សែកមាសសុទ្ធទម្ងន់សរុប ១,៥ គីឡូក្រាម ពីភរិយារបស់លោក គឺលោកជំទាវឧកញ៉ា សុខ ស្រីអូន ដែលជាកាដូដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងឱកាសថ្ងៃគម្រប់ខួប ២០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍។ ខ្សែកមាសដែលធំប្លែកខុសពីខ្សែកធម្មតានេះ មានលក្ខណៈពិសេសដោយច្នៃចេញជាម៉ូដក្បូរក្បាច់ជុំវិញយ៉ាងស្រស់ស្អាត ដោយនៅខាងលើបន្តោង គេឃើញមានរំលេចពាក្យមួយឃ្លា ដែលជារហ័សនាមហៅក្រៅ របស់លោកឧកញ៉ា គឺពាក្យថា “ឧកញ៉ាគួរអោយស្រលាញ់” និងនៅខាងក្រោមគេក៏ឃើញមាន រូប Logo តំណាងក្រុមហ៊ុន TLL ផងដែរ៕