អ្នកមានមាសទុកពិតជាមិនខកបំណង អាចលក់ចេញបានហើយ! តម្លៃមាសថ្ងៃនេះហក់ឡើងខ្ពស់ខ្លាំងមិនធ្លាប់មាន

សង្គម​ និង​សេដ្ឋកិច្ច

ចង់លក់មាសពេលទីផ្សារតម្លៃមាសល្អមែនទេ? តម្លៃមាសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានបន្ដហក់ឡើងខ្ពស់ទៀតហើយ ពោលគឺមានតម្លៃ ៤៨៤ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៧៩ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹកថ្ងៃទី៨ ខែតុលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី៧ ខែតុលា មានតម្លៃ ៤៨០ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៧៥ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើង៤ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា ទីផ្សារតម្លៃមាសមានការប្រែប្រួលឡើងចុះទៅតាមហាងឆេងអន្ដរជាតិ។


ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕