រដ្ឋាភិបាលថៃ គ្រោងចាយលុយជាង ៣០០លានដុល្លារ ទិញយកបំណុលអាក្រក់ ក្នុងខែនេះ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃទី៩ ខែតុលាថា ប្រទេសថៃ នឹងចំណាយទឹកប្រាក់ចំនួន ១០ពាន់លានបាត ឬស្មើប្រមាណ ៣០៧លានដុល្លារ ដើម្បីទិញបំណុលអាក្រក់ នៅក្នុងខែនេះ ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្នុងការស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះយ់ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសរព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការនេះ ត្រូវបានធ្វើឡើង ចំពេលកម្រិតដ៏ខ្ពស់នៃបំណុលគ្រួសាររបស់ប្រទេសថៃ បានរារាំងដល់សេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ជាមួយនឹងសមាមាត្រនៃបំណុលគ្រួសារធៀបទៅនឹងផលិតផលក្នុងស្រុកសរុប បានឈានដល់ ៨៦,៨% គិតនៅត្រឹមចុងខែមិថុនា ដែលជាកម្រិតខ្ពស់ជាងគេបំផុត នៅអាស៊ី។ ចំនួនបំណុលសរុបរបស់ប្រទេសថៃ មានប្រមាណ ១៦,៣ទ្រីលានបាត (៥០១ពាន់លានដុល្លារ)។

យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានប្រាប់អ្នកយកព័ត៌មានថា៖” គម្រោងទិញបំណុលអាក្រក់ នឹងត្រូវបានផ្តល់មូលនិធិពីកញ្ចប់ថវិកា ២៦ពាន់លានបាត ដែលនៅសេសសល់ពីមូលធិនិស្តារនីតិសម្បទាពីមុន និងការកាត់វិភាគទាន ដោយមិនប្រើប្រាស់ថវិកាសារពើពន្ធណាមួយឡើយ” ។

ទន្ទឹមនឹងនេះ លោក​ Ekniti បាន​បន្ត​ទៀតថា វិន័យ​សារពើពន្ធ​នឹង​ត្រូវ​បាន​ពង្រឹង​ដើម្បី​បង្កើន​ទំនុក​ចិត្ត ហើយ​ក៏​នឹង​មាន​ការ​គាំទ្រ​សម្រាប់​ការ​វិនិយោគ​ថ្មី​ ក្នុង​វិស័យបច្ចេកវិទ្យា​ផង​ដែរ៕​