លោក ត្រាំ គំរាមឈប់ទិញចូលទំនិញសំខាន់ៗមួយចំនួនរបស់ប្រទេសចិន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបាននិយាយថា លោកកំពុងពិចារណាបញ្ឈប់ការទិញចូលទំនិញសំខាន់ៗមួយចំនួនពីប្រទេសចិន ដូចជាប្រេងឆាជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបង្ហោះនៅលើបណ្តាសង្គម Truth Social នៅថ្ងៃទី១៤ ខែតុលាកន្លងទៅ លោក ត្រាំ បាននិយាយថា៖”​ ខ្ញុំជឿជាក់ថាការបដិសេដដោយចេតនារបស់ចិន ក្នុងការឈប់ទិញចូលសណ្តែងសៀងរបស់អាមេរិក ដែលបានបង្កការលំបាកដល់សកិកររបស់យើងនោះ គឺជាសកម្មភាពពាណិជ្ជកម្មដែលមិនរាក់ទាក់នោះឡើយ។ ហើយពេលនេះ យើងកំពុងពិចារណាបញ្ឈប់ការនាំចូលប្រេងឆា និងទំនិញពាណិជ្ជកម្មផ្សេងទៀតរបស់ពួកគេ ដើម្បីជាការឆ្លើយតបវិញ”។

លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកអាចផលិតប្រេងឆាដោយខ្លួនឯងបានយ៉ាងងាយស្រូួល ពោលគឺមិនចាំបាច់ត្រូវទិញចូលពីចិនទៀតនោះឡើយ។

គួរឲ្យដឹងថា ចិនគឺជាប្រទេសនាំចូលសណ្តែងសៀងដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែពួកគេមិនបានទិញសណ្តែងសៀងរបស់អាមេរិកទៀតឡើយ ចាប់តាំងពីការប្រមូលផលនៅរដូវស្លឹកឈើជ្រុះមក។ ហើយផ្ទុយទៅវិញ ប្រទេសនេះ បែជាងាកទៅទិញពីប្រទេសប្រេស៊ីល អាហ្សង់ទីនជាដើម។

ជម្រាបជូនថា ជុំវិញបញ្ហានេះ បានធ្វើឲ្យកសិករ​អាមេរិក​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ ដោយ​ប្រទេស​ចិន​បាន​បញ្ឈប់​ការ​ទិញ និង​ធ្វើឲ្យតម្លៃ​ដំណាំ​មួយ​ចំនួន​ធ្លាក់​ចុះ​ ដោយ​សារ​ការ​ប្រមូល​ផល​មាន​កំណត់។ ហើយជាមួយគ្នានោះ រដ្ឋបាលលោក ត្រាំ ត្រូវបានគេនិយាយថាកំពុងរៀបចំកញ្ចប់ថវិកាសង្គ្រោះពី ១០ ទៅ ១៥ពាន់លានដុល្លារដំបូង សម្រាប់ជួយដល់កសិករដែលរងផលប៉ះពាល់៕​