លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប អញ្ជើញចូលរួមពិធីមង្គលការកូនស្រី ឧកញ៉ាបណ្ឌិត ត្រាំង លី ម្ចាស់សាលា CIA

ជុំវិញ​ឧកញ៉ា

ពិធីអាពាហ៍ពិពាហ៍កូនស្រី ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកសាលា CIA First International School និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានរៀបចំឡើងយ៉ាងអធិកអធមទៅតាមប្រពៃណីខ្មែរ ដោយលោកមេបាប្រុសស្រីទាំងសងខាង ថ្នាក់ដឹកនាំ ឥស្សរជន និងអ្នកជំនួញធំៗ បានអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធឺរ សែនសុខ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីនេះ កូនប្រុសឈ្មោះ អ៊ាង រិទ្ធី និងកូនស្រីឈ្មោះ តែ សូដាណេ ជាកូនស្រី ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក នៃសាលា CIA First International School Cambodia Language Academy និងក្រុមហ៊ុន GA General Engineering ដែលវិនិយោគលើវិស័យអប់រំ ចំណេះទូទៅ មជ្ឈមណ្ឌលភាសាអង់គ្លេស ការផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់ គ្រឿងបរិក្ខារ និងប្រព័ន្ធបឺតខ្យល់។

ពិធីមង្គលការរវាងកូនប្រុសស្រីគ្រួសារអ្នកជំនួញដ៏ធំ នាឆ្នាំ២០២៥នេះ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប។

ក្នុងពិធីសិរីមង្គលនេះ ក៏មានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបរួមមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង, អ្នកឧកញ៉ា ជីង សុគន្ធាវី, អ្នកឧកញ៉ា លី ឃុនថៃ, ជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន, ឧកញ៉ា លី ឆេង ព្រមទាំងអ្នកមុខអ្នកការ និងអ្នកជំនួញធំៗជាច្រើនរូបទៀតផងដែរ៕

រូបភាព៖ The Ring