ការនាំចេញទំនិញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើងហក់ឡើងខ្ពស់ខ្លាំង ក្នុងខែកញ្ញា

អន្តរជាតិ

យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងនៅថ្ងៃទី២០ ខែតុលាថា ការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែកញ្ញា បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមនការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញថាការនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងដល់ ២២៨,១លានដុល្លារ កាលពីខែមុន ពោលគឺកើនឡើង ៣០,៧៥% ។

គួរឲ្យដឹងផងដែរថា ចំពោះទំនិញសំខាន់ៗដែលចិនបាននាំចេញទៅកាន់ប្រទេសផ្តាច់ការមួយនេះ នៅក្នុងខែកញ្ញា រួមមានប្រេងសណ្តែកសៀង សក់ពាក់ក្លែងក្លាយ រោមចៀមសម្រាប់ធ្វើសក់ ប្រេងកៅស៊ូ និងស្ករគ្រាប់ជាដើម។

ជម្រាបជូនថា ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង និងជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់ប្រទេសដ៏ឯកោនេះ ដែលត្រូវរងនូវទណ្ឌកម្មអន្តរជាតិ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕​