ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

តាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែតុលានេះ បានឱ្យដឹងថា ក្នុងអំឡុងពេល នៃទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួមកម្មវិធីធុរកិច្ច និង កិច្ចពិភាក្សាផ្សេងៗ ក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ និងជំរុញផលប្រយោជន៍ធុរកិច្ច កម្ពុជា។
កម្មវិធីសំខាន់ៗទាំងនោះរួមមាន៖កិច្ចប្រជុំកំពូលបរិយាប័ន្ន និងកំណើតអាស៊ាន (ASEAN Inclusivity and Growth Summit) វេទិកាវិនិយោគអាស៊ាន (ASEAN Investment Forum)កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២៥ (ASEAN Business and Investment Summit 2025 កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២៥ (ASEAN Business Award 2025)ជំនួបជាមួយក្រុមប្រឹក្សា ធុរកិច្ច អង់គ្លេស អាស៊ាន (UK-ASEAN Business Council Networking)ជំនួបជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន (US-ASEAN Connect Series)កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ច កាណាដា អាស៊ាន (Meeting with Canada ASEAN Business Council)
វេទិកាឥណ្ឌូប៉ាស៊ីហ្វិកអាស៊ានឆ្នាំ២០២៥ (ASEAN Indo-Pacific Forum 2025)កិច្ចប្រជុំជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិន នៅ ម៉ាឡេស៊ី (Meeting with Associated Chinese Chamber of Commerce and Industry in Malaysia)ទស្សនកិច្ចក្រុមហ៊ុន ម៉ាឡេស៊ី។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួមកិច្ចពិភាក្សា និងជំនួបពាណិជ្ជកម្មផ្សេងទៀតដើម្បីជំរុញទំនាក់ទំនងជាមួយ សហគមន៍ធុរកិច្ចក្នុងអាស៊ាន៕



