មេដឹកនាំកម្ពុជា-ថៃ ជួបពិភាក្សាគ្នា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាប្រទេសម៉ាឡេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃនាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចជំនួបទ្វេភាគីពិភាក្សាការងារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួបពិភាក្សាគ្នានេះ រវាងមេដឹកនាំកម្ពុជា-ថៃ នាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

ទន្ទឹមគ្នានេះ អ្នកវិភាគបញ្ហានយោបាយ និងសង្គមកម្ពុជាមើលឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ គឺជាការបោះជំហានទៅមុខប្រកបដោយភាពកក់ក្តៅ ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ ជាក្តីសង្ឃឹម ដែលសំអាងទៅលើឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ៕ អត្ថបទ៖ហ្សាលីន