លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (សន្និសីទ CMF) លើកទី៤៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគឺហ្គាលី សាធារណរដ្ឋរវ៉ាន់ដា។

ការតាមការអញ្ជើញអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ គឺតបតាមការអញ្ជើញរបស់ លោក Jean-Noël BARROT រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋ បារាំង និងលោក Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រោមមូលបទ «៣០ ឆ្នាំបន្ទាប់ពីសន្និសីទទីក្រុងប៉េកាំង៖ ការរួមចំណែករបស់ស្ត្រីនៅក្នុងបណ្តា ប្រទេសហ្វ្រង់កូហ្វូន» សន្និសីទ CMF លើកទី៤៦ គឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីនៃប្រទេសសមាជិក អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងអ្នកចូលរួមទាំងអស់ អាចផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម ទាក់ទងនឹងការវិវត្តនៃស្ថានភាពស្ត្រីនៅក្នុងប្រទេសហ្វ្រង់កូហ្វូន ព្រមទាំងគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញា នានា ដែលត្រូវបានអនុម័តអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩ ឆ្នាំ២០២៤។ ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជម្រាបជូនសន្និសីទនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការងារត្រៀមរៀបចំ កិច្ចប្រជុំកំពូលនេះ។
ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទ CMF លើកទី៤៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រីអគ្គលេខាធិការអង្គការ OIF ព្រមទាំងរដ្ឋមន្ត្រីមួយចំនួនទៀត នៃបណ្តាប្រទេសសមាជិក OIF ដើម្បីពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មុនសន្និសីទ CMF លើកទី៤៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា តបតាមការអញ្ជើញរបស់ លោក Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ សាធារណរដ្ឋរវ៉ាន់ដា។ អំឡុងពេលនៃទស្សនកិច្ច ភាគីទាំងពីអពឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងទាំងពីរ ដែលជាជំហានដ៏សំខានឆ្ពោះទៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋវ៉ាន់ដា៕




