អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំអង្ករចំនួន ១០តោន ប្រគល់ជូនលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ដើម្បីជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅជួរសមរភូមិមុខ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកឡើងបែបនេះថា៖ “នាងខ្ញុំ បានទទួលការឧបត្ថម្ភ អង្ករចំនួន ១០តោន ពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស សម្រាប់ចែក ជូនដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង”។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ជានិច្ចកាលតែងជួយគាំទ្រដល់សកម្មភាពសង្គមជាប្រចាំ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ ជាក់ស្តែង កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន ១០ ០០០ ០០០រៀល ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុងផងដែរ៕







