ផ្អើលពេញបណ្តាញសង្គម ក្រោយ Ronaldo បង្ហាញរូបភាពជាមួយមហាសេដ្ឋីកំពូលលើលោក

អន្តរជាតិ

ថ្មីៗនេះ​ តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គម បន្ទាប់ពីបានថតរូប Selfie ជាមួយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk និងឥស្សរជនមានឥទ្ធិពលផ្សេងទៀត នៅក្នុងពិធីជប់លៀង នៅសេតវិមានដែលរៀបចំធ្វើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព្រឹត្តិការណ៍ដ៏កម្រនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ដើម្បីស្វាគមន៍ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman មកកាន់ទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះតារាបាតល់ទាត់របស់ក្លិប Al Nassr កីឡាករ Ronaldo ក៏បានអមដំណើរមកជាមួយទ្រង់ ផងដែរ។

គួរឲ្យដឹងផងដែរថា បើតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail បានបង្ហាញថា រូបភាព Selfie មួយសន្លឹកដែលបង្ហោះដោយម្ចាស់សហគ្រិនបច្ចេកវិទ្យា និងអ្នកវិនិយោគ David Sacks ត្រូវបានគេយកទៅចែកចាយព្រោងព្រាតនៅលើបណ្តាលសង្គម ដោយក្នុងនោះ រួមមានវត្តមាន Ronaldo និងគូដណ្តឹងអ្នកនាង Rodiguez ក៏ដូចជានាយកប្រតិបត្តិ Tesla លោក Elon Musk ប្រធាន FIFA លោក Gianni Infantino និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ផងដែរ។

យ៉ាងណាមិញនេះគឺជាដំណើរទស្សនកិច្ចសាធារណៈលើកដំបូងរបស់លោក Musk ទៅកាន់សេតវិមាន ចាប់តាំងពីមានជម្លោះផ្ទាល់ខ្លួនជាមួយលោក ត្រាំ ដែលបានកើតឡើងនៅក្នុងអំឡុងខែមិថុនា ពោលគឺក្រោយការចាកចេញរបស់លោក ពីតួនាទីជាប្រធានការិយាល័យ DOGE មក។

ដោយឡែកសម្រាប់ Ronaldo វិញ នេះក៏ជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់រូបគេផងដែរ នៅលើទឹកដីសហរដ្ឋអាមេរិក។ កីឡាករបាល់ទាត់ ដែលបច្ចុប្បន្នលេងក្លិប Al-Nassr ក្នុងលីគកំពូល Saudi Pro League បានឡើងងារជាមហាសេដ្ឋីលើកដំបូង កាលពីថ្ងៃទី៨ ខែតុលា នៅពេលដែលទ្រព្យសរុបរបស់គេ ឈានដល់ ១,៤ពាន់លានដុល្លារ៕​