Foxconn គ្រោងចាយលុយចន្លោះ ២ទៅ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ លើបច្ចេកវិទ្យា AI

អន្តរជាតិ

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចតាមកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក បានបង្ហាញឲ្យដឹងថា ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ចន្លោះ ២ពាន់លានដុល្លារ ទៅ ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំលើបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក Young Liu ប្រធានក្រុមហ៊ុន Foxconn បាននិយាយផងដែរថា លោករំពឹងថាការវិនិយោគលើបច្ចេកវិទ្យា AI នឹងកាន់តែផ្ទុះឡើង ខណៈពេលដែលទីផ្សារយានយន្តអគ្គិសនីរបស់ចិន អាចប្រឈមមុខទៅនឹងហានិភ័យធ្ងន់ធរ នៅពេលដែលការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

យ៉ាងណាមិញ ដោយនិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីដើមខែនេះ​ លោក Liu បានបង្ហើបថា សម្រាប់ពេលនេះ AI នឹងក្លាយជាការវិនិយោគដ៏ពេញនិយមបំផុត។ លោកបន្ថែមទៀតថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍបច្ចេកវិទ្យា ក្នុងរយៈពេលបី ទៅប្រាំឆ្នាំខាងមុខ របស់ Foxconn នោះវានឹងមានន័យថា ចំនួននេះអាចស្មើជាងពាក់កណ្តាលនៃការចំណាយសរុបប្រចាំឆ្នាំប្រហែល ៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន។

ជម្រាបជូនផងដែរថា ក្រៅតែពីនេះ ក្រុមហ៊ុន Foxconn ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុន អំពីការវិនិយោគដ៏មានសក្តានុពលលើបញ្ញាសិប្បនិម្មិត និងរថយន្តអគ្គិសនីផងដែរ៕​